(ភ្នំពេញ)៖ តារាសម្ដែង និងពិធីករមានឈ្មោះល្បីទាំងការងារសិល្បៈ និងល្បីឈ្មោះជាព្រាននារី លោក ប៉ែន ចំរ៉ុង និងមេធាវី បានចូលបំភ្លឺតាមការកោះហោះ របស់ព្រះរាជអាជ្ញា ជាលើកទី២ នៅព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៦នេះ នៅសាលាដំបូងរាជធានីភ្នំពេញ ខណៈអតីតភរិយាដែលកំពុងពពោះប៉ុនកញ្ជើ នាង ភិន សុដាលីស ត្រូវបានអវត្តមាន មិនបានមកចូលបំភ្លឺ ក្នុងសវនការ តាមការកោះហោះនេះទេ។
ពិធីករលោក ប៉ែន ចំរុង អមដោយមេធាវី បានចូលទៅបំភ្លឺលើបណ្តឹងសុំលែងលះ ជាមួយភរិយាឈ្មោះ ភិន សុដាលីស នៅសាលាដំបូងរាជធានីភ្នំពេញ ជាសារថ្មីទៀត។ ការចូលបំភ្លឺនៅព្រឹកនេះ គឺពុំមានតែវត្តមអ្នកនាងភិន សុដាលីស ចូលរួមទេ ។
ពេលដើរចេញពីតុលាការ ពិធីករលោក ប៉ែន ចំរុង មិនបានផ្តល់បទសម្ភាសន៍ ពាក់ព័ន្ធ និងសំណុំរឿងលែងលះ របស់លោកដល់អ្នកសារព័ត៌មានឡើយ។
សូមបញ្ជាក់ថា តារាសម្ដែង ប៉ែន ចំរ៉ុង បានចូលខ្លួនមកបំភ្លឺលើកទី១ នៅក្នុងសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦នេះ តាមពាក្យបណ្ដឹង របស់ខ្លួនដែលបានប្ដឹងសុំ លែងលះប្រពន្ធ គឺអ្នកនាង ភិន សុដាលីស កាលពីអំឡុងមុន ពិធីបុណ្យចូលឆ្នាំថ្មី ។
ជាមួយគ្នានេះ តារាសម្ដែងល្បីឈ្មោះ កំពុងតែត្រៀមខ្លួន ក្លាយជាស្រ្តីមេម៉ាយ ទាំងក្មេងវ័យ អ្នកនាង ភិន សុដាលីស ក៏បានចូលមកកាន់សាលាដំបូង រាជធានីភ្នំពេញ តាមការកោះអញ្ជើញ របស់មន្រ្តីតុលាការដែរ នៅព្រឹកជាមួយគ្នានេះ ដើម្បីឆ្លើយបំភ្លឺជុំវិញបណ្ដឹង សុំលែងលះ របស់លោកប្ដីហេងស៊យ គឺលោក ប៉ែន ចំរ៉ុង។
គេនៅចាំបានថា កាលពីចូលបំភ្លឺលើកទី១ លោក ប៉ែន ចំរ៉ុង បាននិយាយថា លោកចូលមកតុលាការពេលនេះ គឺដើម្បីប្តឹងសុំលែងលះភរិយា គឺ អ្នកស្រី ភិន សុដាលីស ហើយលោកបានប្រគល់រឿងនេះ ឲ្យទៅតុលាការជាអ្នកចាត់ចែងហើយ លោកគ្មានអ្វីដែលត្រូវនិយាយទៀតទេ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង