ឈីលី៖ តាមការអោយដឹងពីគេហទំព័រ newsday ដែលបានចុះផ្សាយកាលពីពេលថ្មីនេះថា
បុរសម្នាក់ ត្រូវបានស្លាប់ ខណៈដែលឡើងជួសជុលខ្សែភ្លើង នៅលើបង្គោលភ្លើងដ៏ខ្ពស់មួយ
ហើយត្រូវផ្ទុះខែ្សភ្លើង គាត់ក៏លោតចុះទាំងបង្ខំមកដី តែដល់ដី ស្លាប់គួរអោយអាណិតអាសូរ។
ប្រភពដដែលបានអោយដឹងថា បុរសដែលស្លាប់ដោយ ការសម្រេចចិត្ដលោតពីលើបង្គោល
ខ្សែភ្លើង ដោយសារផ្ទុះរចន្ដអគ្គីសនីនោះ គឺមានឈ្មោះ Miguel មានវ័យកណ្ដាល រស់ក្នុងទី
ក្រុងធំ គឺSantiago ប្រទេសឈីលីនេះតែម្ដង។
ក្រុមមនុស្សដែល ឈមើល បាននិយាយថា តាមពិតទៅ វាមិនមែនផ្ទុះចរន្ដអគ្គិសនីដែលគាត់
កំពុងជួលជុលទេ គឺវាផ្ទុះចរន្ដអគ្គីសនីខ្សែកាបឯណ្ណោះទេ។ ប្រភពពីប្រជាពលរដ្ឋ អោយដឹង
ទៀតថា កន្លងមកមានមនុស្សជាច្រើននាក់ បានស្លាប់ដោយសារខ្សែភ្លើងឆក់នេះដែរ តែបុរស
នោះ នៅតែមិនចេះប្រុងប្រយ័ត្ន ពេលឡើងតបណ្ដាញអគ្គសនី។ ទោះបីជាយ៉ាងណាក៏ដោយ
ក៏ ក្រុមប៉ូលីស បានដល់កន្លែងកើតហេតុ បន្ទាប់ពីបុរសនោះ បានលោតរួចទៅហើយដែរ។ នេះ
ជាវីដេអូ ដែលបុរសនោះលោត សូមចុចដើម្បីមើល។
ដោយ៖ នារី
ប្រភព៖ newsday