CamNews

តារា 

តើតួស្រីថៃក្នុងរឿង ហង្សបាក់ស្លាប មានប្រតិកម្មយ៉ាងម៉េច ក្រោយពីដឹងថា កម្ពុជាថតរឿង "ហង្សបាក់ស្លាប" ដែរ?

ព័ត៌មានកំសាន្ត ៖ តារាសម្តែងស្រីក្នុងរឿង "ហង្សបាក់ស្លាប" គឺនាង Pancake មានប្រតិកម្មបន្តិចបន្តួចដែរ ក្រោយពីបានដឹងថា កម្ពុជាបានទិញសិទ្ធរឿងភាគល្បីបំផុតប្រចាំស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៧កំឡុងឆ្នាំ ២០០៩ នេះមកថតឡើងវិញនោះទេព្រោះ នាងពិតជាពុំធ្លាប់បានដឹងទាល់តែសោះចំពោះរឿងនេះ ។

នាង Pancake បានបន្ថែមទៀតថា នាងពិតជារំភើប និងសប្បាយចិត្តព្រោះរឿងដែលបានធ្វើឲ្យនាងទទួលបានប្រជាប្រិយភាពខ្លាំងត្រូវបានគេទិញសិទ្ធមកផលិតឡើងវិញជាថ្មីម្តងទៀតបែបនេះ ។ នាងបន្តទៀតថា បើដូច្នេះមែនតួសម្ដែងនៅក្នុងរឿងនេះសុទ្ធសឹងតែជាតួដែលពូកែសម្ដែង ព្រោះរឿងនេះនៅក្នុងប្រទេសថៃ បានថតឡើងវិញរហូត ៣ ដង ដែលនាងជាតួឯកស្រីជំនាន់ទី២ ហើយតារាស្រីរាងខ្ពស់ស្រលះនេះបានបន្ថែមថា នាងសង្ឃឹមថា កម្ពុជានឹងទទួលបានជោគជ័យខ្លាំងចំពោះរឿង "ហង្សបាក់ស្លាប" នេះ ។

គួរបញ្ជាក់ឲ្យដឹងថា រឿង "ហង្សបាក់ស្លាប" ត្រូវបានស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ ៥ ទិញសិទ្ធមកថតជាថ្មីឡើងវិញជាទម្រង់ខ្មែរ ដែលមានតារាសម្តែងល្បីឈ្មោះគឺ កញ្ញា ដួង ម៉ានិច និង លោក អែតវីន ដែលត្រូវបានជ្រើសរើសជាតួឯកនៅក្នុងរឿងនេះ ៕









ដោយ ៖ គន្ធា


Tags: Pancake