បន្ទាប់ពីបាន ទាក់ទាញការចាប់អារម្មណ៍ និងប្រជាប្រិយភាព ជាខ្លាំងជាមួយនិងរឿង " Man Of Steel " រួចហើយនោះ ឥលូវនេះ Superman បានកំពុងកំដៅសាច់ដុំ សំរាប់រឿងថ្មីជាមួយនិង Batman ។
Henry Cavill វ័យ ៣១ ឆ្នាំដែលនឹងសំដែង ជាតួ Superman បានបង្ហាញ សាច់ដុំនិងរាងកាយរឹងមាំ របស់ខ្លួន នៅក្នុងឈុត Superman ជាលើកដំបូងហើយ សំរាប់រឿងថ្មី Batman vs Superman : Dawn Of Justic ។ នៅក្នុងរូបថត យើងឃើញថា ឯកសណ្ឋាន Superman រឹបបញ្ចេញសាច់ដុំដែល មិនភ្លេចជាមួយនិង អក្សរ S នៅចំកណ្តាលទ្រូង ឈរចំហៀងសំលឹង មកកាំមេរ៉ា យ៉ាងមាំក្រោម ដំណក់ភ្លៀង ដែលមើលទៅពិត ជាលូយអស្ចារ្យណាស់ ។ គួរបញ្ជាក់ផងដែរ Henry Cavill បាន បង្ហាញខ្លួនជា Superman កាលពីឆ្នាំ ២០១៣ ជាមួយនិងរឿង Man Of Steel ដែលរកប្រាក់បាន រហូទដល់ទៅ ៦៦៨ លានដុល្លារ ។
នៅក្នុងបទសំភាសន៍ Henry បានប្រាប់ទៅ ទស្សនិកជនថា អោយចាំគាំទ្ររឿងថ្មីនេះផង ម្យ៉ាង ទៀតគាត់ក៏បាន ការពារនិងសរសើរទៅ ដៃគូសំដែង Ben Affleck ដែលនឹងត្រូវសំដែងជា Batman ថាគាត់មានការសំដែងល្អហើយ ប្លែកពីការ គាត់មិនចំលងស្ទីលពីគេឡើយ ។ តួអង្គ Batman ថ្មីនេះ មិនត្រូវបានទស្សនិកជន ចូលចិត្តឡើយ ព្រោះថាពួកគេចូលចិត្ត តួចាស់ជាង តែ យើងនឹងរង់ចាំមើលថា Ben Affleck អាចជំនួស Batman ចាស់ដែរឬទេ?
ប្រែសម្រួល ៖ លីលី
ប្រភព ៖ usmagazine,screenrant