ក្នុងរដូវកាលនេះ Brendan Rodger ដែលជាអ្នកគ្រប់គ្រងក្រុម Liverpool បាននាំយកកីឡាករថ្មី មួយចំនួនមកចូលក្រុម Liverpool បានរួចហើយប៉ុន្តែ វាមិនទាន់ត្រូវចិត្តរបស់គាត់ នៅឡើយទេ ក្នុងការបាត់បង់ Suarez ទៅក្រុម Barcelona ។
ជាមួយនិងទឹកប្រាក់ ៧៦ លានផោនរបស់ Suarez ផ្ទេរទៅកាន់ Barcelona នោះ Liverpool ក៏ បានត្រៀមអោយគ្រប់ ១០០ លានផោនដើម្បីសំរេចគំរោង ថ្មីមួយ ។ នៅក្នុងសប្តាហ៍នេះយោង តាមប្រភពព័ត៌មាន បានអោយដឹងថា Liverpool បានមានគំរោង នាំយកកីឡាករ ៣ រូបថ្មីមក ចូលក្នុងក្រុម បន្ថែមទៀតដោយ ៣ នាក់នោះ តំលៃប្រមាណ លានផោន ។ កីឡាករ ទាំង ៣ នាក់នោះមានដូចជា Dejan Lovren, Loic Remy និង Divock Origi ។ Lovren មានតំលៃ ២០ លានផោន ផ្ទេរចេញពីក្រុម Southampton ចំណែកឯ Remy មានតំលៃ ៨.៥ លានផោនមកពី ក្រុម QPR និង Origi កីឡាករសញ្ជាតិ ប៊ែលហ្ស៊ិក ម្នាក់នេះតំលៃ ១០ លានផោន ។ នៅសល់ លុយប៉ុន្មានទៀត លោកគ្រូ Brendan Rodgers ក៏ចង់បានកីឡាករ ថ្លៃម្នាក់ផងដែរ ដែលមាន ដូចជា Arturo Vidal, Paul Pogba ឬ Marco Reus ។
Origi, Lovri និង Remy
គួរបញ្ជាក់ផងដែរថា Brendan Rodgers គឺជាគ្រូបង្វឹក ទីមួយរបស់ Liverpool ហើយដែលបាន នាំយកកីឡាករ ជាច្រើនចូលលេងក្លឹប មិនដឹងថាការចាកចេញរបស់ Suarez មានឥទ្ធិពលលើ ការទិញយ៉ាងគំហុកនេះ ខ្លាំងយ៉ាងណាទៅ ?
ប្រែសម្រួល ៖ កុសល
ប្រភព ៖ mirror