CamNews

សុខភាព 

"ដឹងអត់ហ្នឹង" !! ឪឡឹក ជាឱសថ ដ៏ពូកែ ព្យាបាលជម្ងឺច្រើនមុខ

សុខភាព៖ ឪឡឹកជាផ្លែឈើសំបូរ នៅក្នុងរដូវក្តៅ ដែលអាចប្រើធ្វើជាអាហារ និងធ្វើជាឱសថ ស្ទើរគ្រប់ផ្នែកទាំងអស់។ សាច់ទឹក គ្រាប់ នឹងសំបកឪឡឹក សុទ្ធតែអាចយកទៅធ្វើជាថ្នាំ បាន។ ចំណែកសាច់ឪឡឹកអាចធ្វើជាអាហារ ដែលមាន រសជាតិផ្អែមត្រជាក់ឆ្ងាញ់។ គ្រាប់វាអាចយក ទៅលីងធ្វើជាអាហារទំពារលេង ឬសូម្បីតែសំបកវាក៏អាចយកទៅ ធ្វើជាជ្រក់ ឬញុំាបានដែរ។

នៅក្នុងវិស័យវេជ្ជសាស្រ្តបុរាណ ឪឡឹកមានគុណសម្បត្តិច្រើនយ៉ាងណាស់ដូចជាធ្វើថ្នាំប៉ូវ ឲ្យបាយបាន ប្រើជាថ្នាំជួយ រំលាយអាហារ និងជាថ្នាំបញ្ចុះទឹកនោម។ ឪឡឹកពុំមែនគ្រាន់តែជា ថ្នាំត្រជាក់បញ្ចុះកម្តៅប៉ុណ្ណោះទេ តែក៏ជាឪសថ ព្យាបាល រោគផ្សេងៗទៀតផងដែរ។

ឪឡឹកមានផ្ទុកជាតិទឹកដល់ទៅ ៩៤ភាគរយ ដែលអាចចាត់ទុកជាផ្លែឈើប្រភេទភេសជ្ជៈ ផងដែរ។ ក្រៅពីនេះវាមាន សារជាតិ គ្លុយកូស ហ្លុកតូស វីតាមីន B,B2 វីតាមីន C និងអំបិលរ៉ែជាច្រើនប្រភេទ។
. រូបមន្តឪសថ
១. ជំងឺរលាកតំរងនោមថ្មីៗ ឬរុំារ៉ៃយូរៈ យកសំបកឪឡឹកកាត់ជាដុំតូចៗ ដាក់ស្ងោររំងាស់ក្នុងទឹក រហូតដល់ទឹកថ្នាំ ឡើងខាប់ ហើយយកមកពិសារ ១ ទៅ ២ ស្លាបព្រាបាយចំនួនពីរ ដង ក្នុងមួយថ្ងៃ ដោយពិសារលាយជាមួយ ទឹកឆ្អិន។
២. ជំងឺសម្ពាធឈាមខ្ពស់ៈ សំបកឪឡឹកស្រស់ ៦ ទៅ ១២ ក្រាម ស្ងោរលាយជាមួយថ្នាំចិន ឆាវចៀ មិងជី ៩ ក្រាម យកមកផឹកជំនួនតែ។
៣. ជំងឺក្អួតធ្លាក់ឈាមៈ សំបកគ្រាប់ឪឡឹក ៣០ក្រាម លាយស្ករល្មមប្រមាណ ស្ងោរយកទឹក ទទួលទាន។ ចំណែក កាកថ្នាំកុំចោលត្រូវយកមកពិសារ មួយថ្ងៃ ២ដង។
៤. ជំងឺទឹកនោមផ្អែម ស្រេកទឹក ទឹកនោមខាប់ ឬកករៈ សំបកឪឡឹកស្រស់ និងត្រឡាច មួយមុខ ១៥ក្រាម ស្ងោរ លាយជាមួយថ្នាំចិនធានហួរហ្វេន ៩ក្រាមយកទឹកពិសារជាប្រចាំ។
៥. បបូរមាត់ប្រេះ ឈឺកៈ យកសំបកឪឡឹកក្រៀម ៣០ក្រាម ស្ងោរលាយទឹកពិសារឲ្យបានច្រើនថ្ងៃ។
៦. ហើម ស្ទះទឹកនោម ឬនោមតិចៈ ឪឡឹកមួយផ្លែ ខ្ទឹមស ៨មើម ញាត់ចូលក្នុងផ្លែឪឡឹក ហើយទៅចំហុយ ហើយ ទទួលទានសាច់ឪឡឹកឲ្យអស់។
៧. ឈឺធ្មេញៈ យកសំបកឪឡឹកហាលថ្ងៃឲ្យស្ងួតមួយចំនួនល្មម បុកលាយជាមួយទេព្វិរូ ហើយយកមកបិទលើបរិវេណ ធ្មេញដែលឈឺ។
៨. ផ្តាសាយ ចេញញើសច្រើន ស្រេកទឹកៈ ចូរទទួលទានទឹកឪឡឹកដែលក្លាស្សេត្រជាក់ល្មម ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: Health tips Watermelon Cambodia National news