ការប្រកួត បាល់ទាត់ ពិភពលោក World Cup ឆ្នាំ ២០១៤ ជិតឈានចូល មកដល់ហើយ កំដៅរបស់ ទស្សនិកជន ក៏កាន់តែ ពុះកញ្ជ្រោល រោលរាចង់ ទស្សនាការ ប្រកួតដ៏ធំ ប្រចាំឆ្នាំ នេះផងដែរ ។
អ្នកផ្គត់ផ្គង់ បរិក្ខារកីឡា របស់ World Cup ក្រុមហ៊ុន Adidas បានបញ្ចេញ រូបរាង បាល់ World Cup ជាផ្លូវការហើយ ។ បាល់ថ្មីនេះ ត្រូវបានដាក់ ឈ្មោះដោយការ បោះឆ្នោតរបស់ ប្រជាជន ប្រេស៊ីល អោយដាក់ ឈ្មោះថា Brazuca ។ Brazuca មានរូបរាង និងពណ៌ថ្មី ចំលែក ខុសពីបាល់ ពីមុនៗ ច្រើន ណាស់ ។
បើតាម ព័ត៌មានពី Adidas បានអោយដឹងថា ពួកគេ បានចំណាយពេល ផលិតវា អស់រយៈពេល ៣ ឆ្នាំ ហើយបាន យកមកសាកល្បង ដោយសំងាត់ កាលពី ការប្រកួត World Cup u23 កាលពីថ្មីៗ កន្លងទៅ នេះឯង ។ ការខិតខំប្រឹងប្រែង របស់ Adidas ពិតជា ទទួលបានផល វិជ្ជមានមែន ដោយបាល់ Brazuca ទទួលបាន ការស្រឡាញ់ និងចូលចិត្ត ពីទស្សនិកជន និងតារាល្បីៗជាច្រើន ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ fox