CamNews

មិនគួរឲ្យជឿ 

មហិមាហួស ៖ រើសបានលុយ ៣ សែនដុល្លារ មិនខ្ចីយក បែរទទួល បានបរមងា ដ៏អស្ចារ្យ និងលុយ ១ ពាន់ ដុល្លារ

ស្ទើរតែមិនគួរអោយជឿ ៖ បុរសជាអ្នក បើកបរ តាក់ស៊ី ដ៏សាមញ្ញម្នាក់ ត្រូវបានគេ ប្រសិទ្ធនាម អោយដឹងថា ជាកំពូល បុរស មានចិត្ត សប្បុរសធម៌ ប្រចាំរដូវកាល ពោលគឺ គាត់បានរកឃើញ បា្រក់យ៉ាងច្រើន សន្ធឹក សន្ទាប់ នៅកៅអីក្រោយ ក្នុងរថយន្តរបស់គាត់ រួចធ្វើការបញ្ជូន ទៅកាន់ភ្នាក់ងារ មានសមត្តកិច្ចវិញ នេះបើ យោងតាម ការដកស្រង់​ អត្ថបទ ផ្សាយ ពីគេហទំព័រ សារព័ត៌មាន បរទេស ស្កាយ ។

ប្រភពដដែល បន្តថា ករណី ខាងលើនេះ បានកើតឡើងនៅឯក្រុង Las Vegas នារដ្ឋ Nevada សហរដ្ឋអា មេរិក ។ លោក Gerardo Gamboa ជាអ្នកបើកបរ រថយន្តតាក់ស៊ី បាននិយាយ អោយដឹងថា ដើមឡើយ ខណៈពេល ដែលបានឃើញ កាបូបនោះ នៅកៅអី ខាងក្រោយ ក្នុងរថយន្ត របស់ខ្លួន ជាដំបូង គាត់បានគិត ថា វាគឺជាកាបូប ដែលពោរពេញ ទៅដោយ សូកូឡា តែដឹងអីថា នៅពេល ដែលគាត់ បើកវាមើលទៅ គាត់ ពិតជា មានភាព ភ្ញាក់ផ្អើលមួយរំពេច ពោលគឺ​ មានលុយយ៉ាងច្រើន សន្ធឹកសន្ធាប់ ផ្ទាល់តែម្តង មានចំនួន ដល់ទៅ ៣ សែន ដុល្លារ ឯណោះ ។


គួររំឭកផងដែរថា ករណីរកឃើញ លុយខាងលើនេះ អាចកើតឡើងទៅបាន នៅឯបរិវេន សណ្ឋាគារ Bella -gio កាលពីថ្ងៃច័ន្ទ កន្លងទៅនេះ ។ ភ្លាមៗនោះ​ គាត់ក៏បានទូរស័ព្ទ បឹ្តងទីប្រឹក្សាក្រុមហ៊ុន របស់លោក លុះ ក្រោយមក លុយទាំងនោះ ក៏ត្រូវបាន ក្រុមហ៊ុន យកទៅទុក នៅឯការិយាល័យធំ ។

ខណៈកំពុងតែ មានការតាមដាន ស៊ើបអង្កេត បើតាមការ​ អោយដឹងពី មន្រ្តីផ្លូវការ មកពីនាយកដ្ឋានថ្នាក់ ជាតិ ប៉ូលីស និងកាស៊ីណូ អោយដឹងថា លុយទាំងនេះ​ ទំនងជា របស់ភ្ញៀវ ដែលជា អ្នកចូលទៅលេង កាស៊ី ណូ។ ជាការថ្លែង​ អំណរអរគុណ ក្រុមហ៊ុន បានផ្តល់ជាប្រាក់ រង្វាន់ លើកទឹកចិត្ត បុរសជា អ្នកបើកតាក់ស៊ី រូបនោះ ១ ពាន់ដុល្លារ។

ដោយឡែក យោងតាម ការសម្ភាសន៍ លោក Gerardo គាត់គូស បញ្ជាក់ថា គាត់ពិតជា គ្មានគោលបំណង ចង់បាន និងទុកវា នោះទេ ហើយការសម្រេចចិត្ត បែបនេះ វាពិតជាបានធ្វើ អោយរូបខ្ញុំ សប្បាយចិត្ត​ជាខ្លាំង ពោលគឺ សម្រេចចិត្តត្រូវ ចំពោះខ្លួនឯង ចំពោះគ្រួសារ ចំពោះក្រុមហ៊ុន ក៏ដូចជា ធ្វើការសម្រេចចិត្តត្រូវ ចំពោះក្រុង Las Vegas ដូចគ្នាដែរ ៕


ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស្កាយ


Tags: Las Vegas US USA United States Taxi Driver Vehicle