ព័ត៌មានអន្តរជាតិ ៖ កំពស់ នីវូទឹកសមុទ្រ នៅតាមបណ្តោយឈូងសមុទ្រ ភាគ ខាងកើត ឆៀងខាងជើង សហរដ្ឋអាមេរិកនោះ បានកើនឡើងនូវក្នុងកម្រិតមួយជាប្រវត្តិសាស្រ្ត ពោល នៅការកើនឡើងនៅអំឡុង ឆ្នាំ ២០០៩-២០១០ ផ្ទាល់តែម្តង នេះបើយោងតាមរបកគំហើញ ពីការសិក្សាសា្រវជ្រាវ ។
បន្ថែមពីលើនេះ ប្រភពសារព័ត៌មាន ប៊ីប៊ីស៊ី បន្តអោយដឹង ក្រោយ ពី ដកស្រង់ របាយការណ៍ ពី Nature Communications អោយដឹង ថា ៖ កំពស់នីវូទឹកសមុទ្រ ភាគខាងជើងទីក្រុង ញ៉ូវយ៉ក បានកើនឡើងដល់ ទៅ ១២៨ មីលីម៉ែត្រ ក្នុងរយៈពេលត្រឹមតែ ២ ឆ្នាំ ។ ទន្ទឹមនឹងគ្នានេះផងដែរ ក្រុមអ្នកវិទ្យាសាស្រ្តសហរដ្ឋ អាមេរិក បានលើកឡើងអោយដឹងថា តំបន់មាត់សមុទ្រ នឹងតម្រូវអោយមាន ការត្រៀមខ្លួនរយៈពេលខ្លី ទាក់ទិនទៅនឹង ព្រឹត្តិការណ៍នៃការកើនឡើង កំពស់នីវូទឹកសមុទ្រ គួររំឮកថា បញ្ហាបម្រែបម្រួលអាកាស ធាតុ ក្នុងរយៈពេលមួយទសវត្សចុងក្រោយនេះ ជាចលករផុយស្រួល ដែលគេមើលឃើញថាជាហានិភ័យ នាំអោយមានការកើនឡើងនូវ កំពស់នីវូទឹកសមុទ្រ ដោយងាយ តួយ៉ាង ការកើនឡើងនៃកំដៅភពផែនដី នាំអោយមានការរលាយភ្នំទឹកកក នៅតំបន់ ប៉ូល ជាដើម ។
សាស្រ្តាចារ្យ Jianjun Yin មកពីសកលវិទ្យាល័យ Arizona សហរដ្ឋ អាមេរិក ផ្តល់ជាកិច្ចសម្ភាសន៍ ដល់ទំ ព័រសារព័ត៌មាន ប៊ីប៊ីស៊ី អោយដឹងថា ៖ ព្រឹត្តិការណ៍ នៃ ការ កើនឡើង កំពស់ នីវូទឹកសមុទ្រ អំលុងឆ្នាំ ២០០៩-២០១០ នៅតាមបណ្តោយឈូងសមុទ្រ ភាគ ខាង កើត ឆៀងខាងជើង សហរដ្ឋអាមេរិក នោះ គឺ មិនធ្លាប់មាននោះទេ ក្នុងរយៈពេលមួយសតវត្សចុងក្រោយ នេះ ។ របាយការណ៍ ការវិភាគ ស្ថិតិ បញ្ជាក់ ជាក់ស្តែងអោយដឹងថា ៖ ករណី កើនឡើងកំពស់នីវូទឹកសមុទ្រលើកនេះ បានកើតមានឡើង ជាលើកទី ១ ក្នុងរយៈពេល ៨៥០ ឆ្នាំ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី