ចិន៖ បើតាមការអោយដឹងពីគេហទំព័រ sina.com កាលពីព្រឹកថ្ងៃទី ២៧ កញ្ញា ម្សិលមិញ
នេះ បានអោយដឹងថា មានឪពុកម្ដាយចំនួនជិត ២០នាក់ ដែលត្រូវជាអាណាព្យាបាលសិស្ស
បានចេញតវ៉ានៅក្នុងសាលាបឋមសិក្សាមួយ ខណៈដែលកូនៗរបស់ពួកគេ បានទទូលរង
របូសស្រាល និងធ្ងន់ ដោយសារមិត្ដរួមថ្នាក់ជាអ្នកបង្កហេតុ។
ប្រភពខាងលើបានអោយដឹងទៀតថា សាលារៀនដែលអាណាព្យាបាលសិស្ស មកតវ៉ាពីរឿង
កូនៗរបស់ពូកគេរងរបួស គឺមានឈ្មោះថា Shiji Primary School ស្ថិតក្នុងស្រុក Chaoyang
ប្រទេសចិន។ បើតាមការអោយដឹងពីអ្នកគ្រូរបស់សិស្សថ្នាក់រៀនទី ៤ បានអោយដឹងថា កូន
សិស្សដែលបង្កអោយមិត្ដភ័ក្រភ័យខ្លាច និងរងរបួសនោះ គឺមានឈ្មោះថា Song អាយុ ១០
ឆ្នាំដែលមានស្រុកកំណើត នៅស្រុកកើតហេតុខាងលើតែម្ដង។
តាមការអោយដឹងពីអាណាព្យាបាលសិស្សឈ្មោះសុង បានអោយដឹងថា ក្នុងរយៈពេលថ្មីៗ
នេះកូនប្រុសរបស់គាត់ គឺមានអកប្បកិរិយាប្លែកណាស់ ពោលគឺគេឆាប់ខឹង ឆេវឆាវ និងតែង
តែឈឺក្បាលទៀតផង។ ទោះបីជាយ៉ាងណាក៏ដោយ ក៏មនុស្សភាគច្រើន ក៏ដូចជាអ្នកគ្រូលោក
គ្រូទាំងអស់ហ៊ានសន្និដ្ឋានថា ក្មេងប្រុសម្នាក់នេះ គឺប្រឈមមុខនឹងជម្ងឺវិកលចរឹកហើយ។ យ៉ាង
ណាក៏ដោយ ក៏លោកនាយកសាលា Shiji បានសន្យាជាមួយឪពុកម្ដាយសិស្សទាំងអស់ ថានឹង
រកដំណោះស្រាយមួយ អោយបានលឿនបំផុត ដើម្បីអាចនាំកូនៗរបស់ពូកគេមកថ្នាក់រៀនវិញ
ផងដែរ៕
ដោយ៖ រក្សា
ប្រភព៖ sina