CamNews

វៀតណាម ត្រៀមទ័ពដើម្បីទប់ទល់ជាមួយ ចិន

ការប្រជុំសភាវៀតណាមកាលពីថ្ងៃទី ២០ សីហាកន្លងទៅនេះបានចេញលទ្ធផលពិតប្រាកដហើយ
ដោយក្នុងនោះគេបានសម្រេចអោយបើកការហ្វឹកហាត់កងទ័ពសម្រាប់រាល់ប្រជាពលរដ្ឋដែលមាន
អាយុក្រោម ៥០ ឆ្នាំដើម្បីត្រៀមទប់ទល់ជាមួយចិន។

បញ្ហានេះចោទមកពីបញ្ហាកោះ Paracel និង Spratly នៅសមុទ្ទចិនខាងត្បូងដែលពេលនេះប្រទេស
វៀតណាម បានចេញមុខមកអះអាងថានោះជាទឹកដីរបស់ខ្លួនដែរ។ ហើយពេលថ្មីៗកន្លងមកនេះគេ
សង្កេតឃើញថាវាមានការដាក់សម្ពាធជាខ្លាំងដល់រដ្ឋាភិបាលចិន ដោយការដាក់នាវារបស់ប្រទេស
ហ្វីលីពីន និងវៀតណាម ហើយសង្កេតឃើញមានយន្តហោះ Su-27 របស់វៀតណាម ហោះនៅម្ដុំ
ដែនទឹកជម្លោះទៀតផង។

ហើយដើម្បីកាត់បន្ថយឥទ្ធិពលចិនមកលើអាស៊ីអាគ្នេយ៍ វៀតណាមហាក់បីដូចជាកំពុងបែចង្កូតទៅ
រកសហរដ្ឋអាមេរិក ដោយបានបើកអោយមានសមយុទ្ធកងទ័ពទៀតផង ជាមួយគ្នានេះគេសង្កេត
ឃើញថាខាងជប៉ុនក៏យល់ព្រមក្នុងការលក់នាវាល្បាតបន្ថែមដល់វៀតណាមផងដែរ។ តើវាពិតជា
អាចកើតឡើងបានទេ ចំពោះការបង្ហូរឈាមដោយសារបញ្ហានៅសមុទ្ទចិនខាងត្បូងនោះ?

ដោយ៖ ម៉ូកា
ប្រភពពី៖ Wantchinatimes 

 


Tags: vietnam china usa japan