CamNews

ទឹកជំនន់នៅក្នុងប្រទេសចិនបានបំផ្លាញទ្រព្យសម្បត្តិ ប្រជាពលរដ្ឋជាច្រើន

ចិន៖ ភ្លៀងធ្លាក់យ៉ាងខ្លាំង នៅតំបន់ Tongren ក្នុងខេត្ត Guizhou នៅភាគខាងត្បូងប្រទេស
ចិន  បានបំផ្លាញ់ទ្រព្យសម្បត្តិ   និងផ្ទះសំបែងជាច្រើនខ្នងរបស់ប្រជាពលរដ្ឋ  ដែលរស់នៅ
ក្នុងតំបន់នោះ។

យោងតាមរបាយការណ៍នៃគ្រោះមហន្តរាយធម្មជាតិ   បានឱ្យដឹងថា  ខ្បល់  និងភ្លៀងធ្លាក់
យ៉ាងខ្លាំង   បានបង្កឱ្យមានទឹកជំនន់  និងរអិលបាក់   ដែលបណ្តាលឱ្យមនុស្សប្រមាណជា
៧,៤លាននាក់   នៅក្នុងតំបន់ជាច្រើន ​ នៅក្នុងប្រទេសចិនរងផលប៉ះពាល់ និងមានមនុស្ស
ប្រមាណជា ៤៣១,០០០នាក់ ផ្សេងទៀត ត្រូវជម្លៀសចេញពីលំនៅដ្ឋាន។

របាយការណ៍នៃគ្រោះមហន្តរាយធម្មជាតិនោះ បានឱ្យដឹងទៀតថា ទឹកជំនន់  បានធ្វើឱ្យផ្ទះ
១២,០០០ខ្នងរបស់ប្រជាពលរដ្ឋដួលរលំ ដីដំាដំណាំចំនួន ៤៧៨,៥០០ ហិកតា ត្រូវលិចទឹក
និងធ្វើឱ្យខាត់បង់ទ្រព្យសម្បត្តិដោយផ្ទាល់ប្រមាណជា ៥៩៩ដុល្លារ៕

ដោយ៖ វណ្ណៈ
ប្រភព៖ usa.chinadaily


Tags: Social China Disaster