CamNews

យល់ដឹង 

"បញ្ឈប់ការលិត" ជា វិធីទប់ស្កាត់ការប្រេះបបូរមាត់

(សុខភាព)៖ អាកាសធាតុក្តៅ ឬត្រជាក់ កម្តៅថ្ងៃ និងប្រតិកម្មជាមួយក្រេមលាបមាត់ ថ្នាំដុសធ្មេញ អាហារ ឬភេសជ្ជៈ សុទ្ធតែអាចធ្វើឱ្យបបូរមាត់ របស់អ្នករបក។

ចំពោះអ្នកដែលមានបបូរមាត់ប្រេះដឹងថាពួកគេផ្លាស់ប្តូរពីការញញឹម ទៅជាធ្វើមុខក្រញ៉ូវវិញ។ ខាងក្រោមនេះគឺជាការណែនាំ មួយចំនួន ពីវិធីទប់ទល់នឹងការប្រេះបបូរមាត់៖

សាកល្បងប្រើប្រេងលាបមាត់៖ វេជ្ជបណ្ឌិត ចូសិប បាក (Joseph Bark) និយាយថា «វិធីដែលល្អបំផុតក្នុងការដោះស្រាយ បញ្ហាបបូរមាត់ប្រេះ គឺចៀសវាង

អាកាសធាតុស្ងួត និងត្រជាក់ខ្លាំងដែលជាមូលហេតុដែលបង្ករឱ្យអ្នក ប្រេះបបូរមាត់។ ប៉ុន្តែយើងមិនអាចគ្រប់គ្រង លើអាកាសធាតុ បាននោះទេ ដូច្នេះអ្នកត្រូវងាកទៅរកហាងឱសថវិញ»។ មុនពេលអ្នកចេញទៅក្រៅ អ្នកត្រូវលាបក្រេមលាបមាត់លើបបូរមាត់របស់អ្នក និងឧស្សាហ៍លាបប្រសិនបើអ្នកនៅក្រៅរយៈពេលយូរ និងត្រូវលាបវាជាថ្មីម្តងទៀតនៅពេលដែលអ្នកញ៉ាំអាហារឬភេសជ្ជៈ។

ប្រើឡេការពារកម្តៅថ្ងៃ៖ វេជ្ជបណ្ឌិត បាក បន្តថា «អ្នកត្រូវចងចាំថា កម្តៅព្រះអាទិត្យអាចធ្វើឱ្យបបូរមាត់ស្ងួតបាន មិនថានៅរដូវណា នោះទេ»។

ដូច្នេះអ្នកត្រូវតែជ្រើសរើសផលិតផលណាដែលមានផ្សំជាមួយនឹងសារធាតុ ការពារកម្តៅថ្ងៃ។

ព្យាបាលនិងជាសះស្បើយ៖ វេជ្ជបណ្ឌិត ដាយអាណា ប៊ីហូវ៉ា (Diana Bihova) និយាយថា «គ្រោះថ្នាក់នៃការមានបបូរមាត់ប្រេះ គឺអ្នកអាចនឹងឆ្លងមេរោគ។ ដើម្បីបង្ការការឆ្លង អ្នកត្រូវលាបថ្នាំអង់ទីប៊ូយ៉ូទិច»។

ភាពឆ្លាតវៃ៖ វេជ្ជបណ្ឌិត ណូវីក និយាយថា «កង្វះសារធាតុចិញ្ចឹម ដូចជា វីតាមីន B និងជាតិដែក ក៏អាចធ្វើឱ្យអ្នកប្រេះបបូរមាត់ដែរ ដូច្នេះអ្នកត្រូវប្រាកដថាអ្នកផ្តល់វីតាមីនចម្រុះឱ្យវាគ្រប់គ្រាន់»។

ញ៉ាំទឹកឱ្យច្រើន៖ ផ្តល់សារជាតិសំណើមដល់បបូរមាត់របស់អ្នកពីខាងក្នុងទៅដោយការញ៉ាំ ទឹកបន្ថែមនៅរដូវរងារ។ វេជ្ជបណ្ឌិត ប៊ីហូវ៉ា ណែនាំថា «ខ្ញុំណែនាំឱ្យអ្នកញ៉ាំទឹកបន្ថែមប្រហែលជា ១០០មីលីលីត្រ

រៀងរាល់ពីរទៅបីម៉ោងម្តង។ ពេលដែលអ្នកកាន់តែចាស់ សមត្ថភាពនៃកោសិការបស់អ្នកក្នុងការរក្សាជាតិសំណើមនឹងកាន់តែថយចុះ

ដូច្នេះហើយអ្នកអាចនឹងប្រឈមមុខជាមួយនឹងបញ្ហាភាពស្ងួតកាន់តែខ្លាំង ឡើងៗរៀងរាល់រដូវរងារ»។

ក្រមួនឃ្មុំ៖ វេជ្ជបណ្ឌិត រ៉តនី បេស្ល័រ (Rodney Basler) និយាយថា «សម្រាប់ខ្ញុំវិញ ខ្ញុំគិតថាផលិតផលដែលល្អបំផុតនោះគឺ Carmex ដែលមានគ្រឿងផ្សំពីក្រមួនឃ្មុំនិងហ្វេណុល»។

បញ្ឈប់ការលិត៖ វេជ្ជបណ្ឌិត បេស្ល័រ និយាយថា «ការប្រេះបបូរមាត់គឺជាបញ្ហាកង្វះជាតិទឹក។ នៅពេលដែលអ្នកលិតវា អ្នកផ្តល់ជាតិ សំណើមឱ្យវាបានមួយរយៈពេលខ្លី ដែលបន្ទាប់មកនឹងហួត ហើយធ្វើឱ្យបបូរមាត់របស់អ្នកកាន់តែស្ងួតជាងមុន។ ម្យ៉ាងវិញទៀត ទឹកមាត់មានផ្ទុកអង់ស៊ីមរំលាយអាហារ។ ទោះជាវាមិនសូវជាខ្លាំងពិតមែន ប៉ុន្តែវាមិនមានផលល្អចំពោះបបូរមាត់អ្នកនោះទេ»។
វេជ្ជបណ្ឌិត បានណែនាំថា «ការលិតបបូរមាត់អាចបង្កើតទៅជាទម្លាប់លិតបបូរមាត់ដោយមិនដឹងខ្លួន។ វាច្រើនតែកើតឡើងចំពោះ កុមារ ប៉ុន្តែក៏អាចកើតឡើងចំពោះមនុស្សធំបានដែរ។

រាល់ពេលដែលអ្នកលិតបបូរមាត់ អ្នកបានលាងសម្អាតជាតិប្រេងដែលមាននៅលើបបូរមាត់នោះចេញ»។

ដាក់ម្រាមដៃនៅកៀនច្រមុះ៖ វេជ្ជបណ្ឌិត បាក និយាយថា «នេះគឺជាអ្វីដែលខ្ញុំណែនាំកសិករដែលធ្វើការនៅក្រៅផ្ទះនិងមិន មានភាពជំនាញ។ ដាក់ម្រាមដៃនៅកៀនច្រមុះរបស់អ្នក បន្ទាប់មកយកវាមកត្រដុសនៅបបូរមាត់របស់អ្នក។ វានឹងនាំយកជាតិប្រេងធម្មជាតិដែលមាននៅច្រមុះ ទៅឱ្យបបូរមាត់។ ម្យ៉ាងវិញទៀត វាគឺជាជាតិប្រេងដែលបបូរមាត់ត្រូវការ»៕


ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: Health tips Watermelon Cambodia National news