CamNews

កីឡាអន្តរជាតិ 

FIFA ពិន័យ ៤ ក្រុមបាល់ទាត់នៅនីហ្សេរីយ៉ា មិនអោយប្រកួត ១០ ឆ្នាំឬ ពេញមួយជីវិត

តើទស្សនិកជននៅចាំ ព័ត៌មានដែល Camnews បានចុះផ្សាយអំពីការប្រកួត បាល់ទាត់ដែល
ស៊ុតចូលដល់ទៅ ៧៩-០ និង ៦៧-០ ដែរឬទេ ? ឥលូវនេះលទ្ធផលស៊ើបអង្កេត នឹងកាត់ក្តី
បានចេញមកហើយ ។ បើទស្សនិកជនមិនទាន់បានទស្សនា នៅអត្ថបទចាស់ទេ សូមចុច
ទីនេះ ៖  មិនគួរអោយជឿ ៖ ឈ្នះការប្រកួតបាល់ទាត់ក្នុងលទ្ធផល ៦៧ ទល់ ០ និង ៧៩ ទល់ ០

The Nigeria Football Federation logo 

ក្រុម Plateau United Feeders ដែលឈ្នះលើក្រុម Akurba FC ដោយគ្រាប់បាល់ ៧៩-០ ខណៈ
ពេលក្រុម Police Machine FC ឈ្នះក្រុម Bubayaro FC ដោយគ្រាប់បាល់ ៦៧ ទល់ ០ នោះ
ថ្ងៃនេះ FIFA បានចេញសេចក្តីប្រកាស ពិន័យក្លឹបបាល់ទាត់ទាំង ៤ នេះមិនអោយចូលប្រកួត
១០ ឆ្នាំពេញ ។



ចំណែកខាង សហព័ន្ធកីឡាបាល់ទាត់របស់ នេហ្សេរីយ៉ា ហៅកាត់ថា NFF បាននិយាយថា
ក្រុមដែលប្រព្រឹត្តិរឿងនេះ សមតែពិន័យមិនអោយចូលលេង អស់ពេញមួយជីវិត ។ សហព័ន្ធ
នឹងធ្វើការពិចារណាសារជាថ្មី ហើយនឹងចេញផ្សាយបញ្ជីកីឡាករ និងអ្នកដែលពាក់ព័ន្ធក្នុងរឿង
នេះ ដែលត្រូវពន័យក្នុងពេលឆាប់ៗនេះ ៕

 


ដោយ ៖ កុសល
ប្រភព ៖ bbc 


Tags: fifa football nigeria nff Plateau United Feeders Akurba FC Police Machine FC Bubayaro FC