CamNews

គ្រោះថ្នាក់ 

រដ្ឋដ៏គ្រោះថ្នាក់​បំផុត ទាំង​១០​ក្នុង​ប្រទេស​ឥណ្ឌា

យោងតាមស្ថិតិនៃឧក្រិដ្ឋកម្មកំណត់ត្រាការិយាល័យជាតិ ដែលហៅកាត់ថា NCRB បានបង្ហាញឲ្យដឹងថា ឥណ្ឌាគឺជា ប្រទេសមួយ ស្ថិតក្នុងចំណោម ប្រទេសមានអត្រាឧក្រិដ្ឋកម្មដ៏ខ្ពស់បំផុតក្នុងពិភពលោក ។ ជាក់ស្ដែងខាងក្រោមនេះ ជារដ្ឋដ៏គ្រោះថ្នាក់បំផុត របស់ប្រទេសឥណ្ឌា៖

១. រដ្ឋ Uttar Pradesh
ជារដ្ឋដ៏ធំរបស់ប្រទេសឥណ្ឌា ដែលមានប្រជាជនរស់នៅចំនួនប្រមាណជា ២០០លាននាក់ និងមានផ្ទៃដីសរុបចំនួន ២៤៣,២៨៦ គីទ្បូម៉ែត្រក្រឡា ។ បទល្មើស និងអំពើហិង្សាដូចជា ការសម្លាប់ ចាប់ជម្រិត លួច ឆក់ ប្លន់ និងការ រំលោភផ្លូវភេទ គឺស្ទើតែក្លាយជារឿងធម្មតាទៅហើយនៅក្នុងរដ្ឋមួយនេះ ។


២. រដ្ឋ Bihar
ស្ថិតនៅលេខរៀងទី២ ក្នុងចំណោមរដ្ឋមានប្រជាជនរស់នៅយ៉ាងច្រើន និងក៏ជារដ្ឋមានការអភិវឌ្ឍតិចតួចបំផុតរបស់ ប្រទេសឥណ្ឌា ។ ដោយសាររដ្ឋនេះមានចំនួននៃអនក្ខរកម្ម ភាពគ្មានការងារធ្វើ និងភាពក្រីក្រខ្ពស់ ទើបបណ្ដាលឲ្យមាន ការកើនទ្បើងនៃអត្រាឧក្រិដ្ឋកម្មខ្ពស់ ។

៣. រដ្ឋ Maharashtra
ជារដ្ឋមួយ ស្ថិតនៅភាគខាងលិចប្រទេសឥណ្ឌា ដែលមានចំនួនប្រជាជនរស់នៅប្រមាណជា ១១០លាននាក់ ។ រដ្ឋនេះ មានសកម្មភាពបទល្មើសព្រហ្មទណ្ឌជាច្រើន រួមបញ្ចូលទាំងមនុស្សឃាត ការគំរាមកំហែង ជួញដូរគ្រឿងញៀន ការ រំលោភ កុប្បកម្ម និងប្លន់ផងដែរ ។

៤. រដ្ឋ West Bengal
ជារដ្ឋទី៤មានប្រជាជនរស់នៅយ៉ាងច្រើន ក្នុងប្រទេសឥណ្ឌា ដែលមានផ្ទៃដីសរុបចំនួន ៨៨,៧៥២ គីទ្បូម៉ែត្រក្រឡា ។ រដ្ឋ West Bengal កើតមានបទឧក្រិដ្ឋកម្មជាញឹកញាប់ ពាក់ព័ន្ធនឹងការក្រុមចាប់ជម្រិតមនុស្សយកប្រាក់ កុប្បកម្ម និង ការយាយីផ្លូវភេទ ។

៥. រដ្ឋ Karnataka
ស្ថិតនៅឆៀងខាងត្បូងភាគខាងលិចប្រទេសឥណ្ឌា ត្រូវបានគេចាត់ទុកថា ជារដ្ឋដ៏គ្រោះថ្នាក់បំផុតមួយ ក្នុងប្រទេស ឥណ្ឌា ដែលកើតមានអំពើប្លន់ ករណីមនុស្សឃាត និងការរំលោភសេពសន្ថវៈយ៉ាងច្រើន ។

៦. រដ្ឋ Assam
មានទីតាំងស្ថិតតំបន់ឆៀងខាងជើង ភាគខាងលិចប្រទេសឥណ្ឌា និងមានប្រជាជនរស់នៅច្រើនជា ៣១លាននាក់ ។ រដ្ឋនេះ កើតមានអត្រាឧក្រិដ្ឋកម្មយ៉ាងច្រើនដូចជា អំពើហិង្សាក្នុងគ្រួសារ ការចាប់ពង្រត់ ភាពចលាចល និងការចាប់ រំលោភ ។

៧. រដ្ឋ Madhya Pradesh
ជារដ្ឋដ៏ធំទី២ នៃប្រទេសឥណ្ឌា ដែមានផ្ទៃដីសរុបចំនួន ៣០៨,២៥២ គីទ្បូម៉ែត្រក្រឡា និងមានប្រជាជនរស់នៅលើសពី ចំនួន ៧៥លាននាក់ ។ អត្រាមនុស្សឃាតការចាប់ជម្រិត និងករណីរំលោភបានកើតមានជាញឹកញាប់ នៅក្នុងរដ្ឋមួយ នេះ ។

៨. រដ្ឋ Kerala
មានចំនួនប្រជាជនរស់នៅប្រមាណជា ៣៣លាននាក់ និងស្ថិតនៅលេខរៀងទី១៣ ក្នុងចំណោមរដ្ឋដែលមានប្រជាជន រស់នៅយ៉ាងច្រើនរបស់ប្រទេសឥណ្ឌា ។ រដ្ឋមួយនេះ គេសង្កេតឃើញថា មានករណីរំលោភសេពសន្ថវៈ និងកុប្បកម្ម ជាច្រើនផងដែរ ។

៩. រដ្ឋ Tamil Nadu
ជារដ្ឋទី៦ មានប្រជាជនរស់នៅយ៉ាងច្រើន របស់ប្រទេសឥណ្ឌា ដែលមានចំនួនប្រជាជនរស់នៅប្រមាណជា ៧២លាន នាក់ និងមានផ្ទៃដីសរុបចំនួន ១៣០,០៥៨ គីទ្បូម៉ែត្រក្រឡា ។ ឧក្រិដ្ឋកម្មដូចជា ការចាប់ជម្រិត កុប្បកម្ម និងមនុស្ស ឃាត ស្ទើរតែជារឿងធម្មតាទៅហើយដែលកើតមានក្នុងរដ្ឋមួយនេះ ។

១០. រដ្ឋ Andhra Pradesh
សម្រាប់លេខរៀងទី១០ ក្នុងចំណោមរដ្ឋដ៏គ្រោះថ្នាក់បំផុតក្នុងប្រទេសឥណ្ឌា គឺរដ្ឋ Andhra Pradesh ដែលកើតមាន អត្រាឧក្រិដ្ឋកម្មជាច្រើនដូចជា ការសម្លាប់ រំលោភ ប្លន់ និងជម្រិតយកប្រាក់ជាដើម ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: Asia India Int news Breaking news Unt news Hot news Breaking news Myanmar Rohingya