CamNews

តារា 

មិនទាន់បានមើលរឿងផង! គ្រាន់តែដឹងថា Davika និងសង្សារនាងសម្តែងជាតួបែបនេះជាមួយគ្នា ក៏មានអារម្មណ៍ថា

ថៃ ៖ នៅក្នុងឆ្នាំ ២០១៧ កន្លងទៅនេះស្រីស្រស់ប្រុសស្អាតនាង Mai Davika និងលោក Ter Chantavit បានចាប់គូនឹងគ្នាសម្តែងក្នុងរឿង “Chai Mai Jing Ying Tae” ហើយទទួលបាននូវការគាំទ្រយ៉ាងច្រើនលើសលប់ រហូតធ្វើឲ្យតារាថៃទាំងពីរដួងនេះស្រលាញ់គ្នាទាំងនៅក្រៅឆាកថែមទៀតផង ។ 

ថ្មីៗនេះឆាណែល ONE 31 បានចាប់ផ្តើមថតរឿងថ្មីមួយទៀតដែលមានចំណងជើងថា “Nang Sao Mai Jam Kad Nam Sakul” ហើយនាង Mai Davika និងលោក Ter Chantavit គឺជាតួឯកដដែល ។ 

-នៅចាំអីទៀត ទទួលបានការបញ្ចុះតម្លៃដល់ទៅ ៥០ ភាគរយ ពីការចុះផ្សាយពាណិជ្ជកម្ម នៅគេហទំព័រ ខេមញ៉ូវ!!

នៅក្នុងរឿងភាគមួយនេះគឺនិយាយអំពីនារីម្នាក់ឈ្មោះថា Riam ដែលនាងគឺជាកូនសិស្ស ហើយនាងគឺជាមនុស្សស្រីម្នាក់ដែលគ្មានសង្សារនោះទេ ។ ក្រោយមកនាងព្យាយាមផ្លាស់ប្តូរខ្លួនឯងទាំងការស្លៀកពាក់ និងការតុបតែងខ្លួន ដើម្បីតាមរកស្នេហ៍ពិត ។ ហើយនៅទីបំផុត ក្មេងស្រីម្នាក់នោះក៏បានជួបស្នេហ៍ពិតតាមបំណងរបស់នាងជាមួយនិងតួឯកប្រុសម្នាក់ ដែលរស់នៅក្បែរផ្ទះរបស់នាង ។ 

គួររំលឹកឲ្យដឹងថា រឿងដើមគឺបានថតកាលពីឆ្នាំ ១៩៩៧ ដែលតួសម្តែងចាស់នោះគឺ Marsha Vadhanapanich និង Jirayuth Wattanasin ៕


ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ thaiupdate


Tags: Ter Chantavith Davika