កិច្ចសន្យារយៈពេល ៦ ឆ្នាំត្រូវបានព្រមប្រៀងដោយ David Moyes ក្នុងការចូលកាន់តំណែង
ជាគ្រូបង្វឹក Manchester United ជំនួសលោក Sir Alexferguson ។
កុងត្រា ៦ ឆ្នាំនេះពិតជាយូរ ដែលគេអាចនិយាយថា Sir Alexferguson ពិតជាមានទំនុកចិត្ត
លើ David Moyes ខ្លាំងណាស់ ។ Moyes និយាយថា វាពិតជាមានកិត្តិយសខ្លាំងណាស់ដែល
ត្រូវបានលោក Sir Alexferguson ជ្រើសរើសធ្វើជាគ្រូបង្វឹកជំនួសកន្លែងរបស់លោក ហើយ
លោកមិនអាចប្រកែក និងសំណើរដ៏ល្អមួយនេះបានទេ ស្នាដៃនិង ទេពកោសល្យរបស់លោក
Sir Alexferguson ពិតជាមិនអាចប្រៀបផ្ទឹមបានមែន តែលោកនឹងខំប្រឹងអោយអស់ពីកំលាំង
កាយចិត្ត និង សមត្ថភាពរបស់លោក មិនអោយ Sir Alexferguson ខកចិត្តឡើយ ។
បែមករករឿងរបស់ Rooney វិញ មានពាក្យចចាមអារ៉ាមមួយនិយាយថា បន្ទាប់ពី Rooney ដឹង
អំពីដំណឹង David Moyes ចូលមកកាន់តំណែងរួចមក គេចង់ចាកចេញពី Manutd ភ្លាមព្រោះ
រូបគេនិង Moyes ធ្លាប់មានជំលោះផ្ទាល់ខ្លួនជាមួយគ្នា ។ ហេតុផលមួយផ្សេងទៀត គឺដោយ
សារតែការវិលត្រឡប់ របស់ Cristiano Ronaldo ទើបធ្វើអោយ Ronney ចង់ចាកចេញ ។ ទោះ
ជាយ៉ាងណាក្តី Manchester United បានប្រកាសថា Rooney មិនបានត្រៀមចាកចេញទៅក្រុម
ណានោះទេ បើទោះបីជាមានការដេញថ្លៃ រវាង Chelsea និង Bayern Munich ក្នុងតំលៃ ២០
លានផោនក៏ដោយ ៕
ដោយ ៖ កុសល
ប្រភព ៖ k14