CamNews

ប្លែកៗ 

ស្ទើរមិនគួរឲ្យជឿ គ្រាន់​តែ​​រូប​ថត​​​ដំឡូង​​​បារាំង​​​មួយ​សន្លឹក លក់​​បាន​​ក្នុង​​តម្លៃ​១លានដុល្លារ

(បារាំង)៖ អ្នកថតរូបអាយុ៤៧ឆ្នាំម្នាក់ ឈ្មោះ Kevin Abosch Photo រស់នៅប្រទេសអៀកឡង់ បានប្រកាសលក់រូបថតមួយសន្លឹករបស់ខ្លួន ក្នុងតម្លៃថ្លៃដ៏គួរឲ្យភ្ញាក់ផ្អើល ដែលវាគឺជារូបដំឡូងបារាំងមួយ ដាក់ឈ្មោះថា "Potato #345 (2010)" ហើយរូបនេះ ត្រូវបានដាក់តាំងលក់នៅឯស្ទូឌីយោ ស្ថិតនៅក្នុងទីក្រុង ប៉ារីស ប្រទេសបារាំង។

ម្ចាស់រូបនិយាយថា រូបថតដំឡូងបារាំងនេះ ត្រូវបានដាក់លក់ក្នុងតម្លៃ $1,000,000 ដោយគ្មានការចរចាឡើយ ហើយនៅថ្ងៃតាំងពិព័រណ៌រូបនេះដែរ ក៏មានអតិថិជនមកមើលជាច្រើននាក់ ប៉ុន្តែមានអតិថិជនម្នាក់ គ្រាន់តែ​មកទស្សនារូបថតនេះហើយ ក៏ពេញចិត្តតែម្តងរួចគេ ក៏បានទិញវាយកទៅព្រោះ តែគេពេញចិត្តថ្វីដៃម្ចាស់រូប ដែលថតមើលទៅរំលេចសិល្បៈប្លែកពីរូបធម្មតា។

Kevin និយាយថា តាមពិតគាត់មានរូបដំឡូងបារាំង ជាច្រើនសន្លឹក ប៉ុន្តែរូបដែលដាក់លក់នេះ គឺជារូបថត "Potato #345 (2010)" ដែលគាត់ពេញចិត្តជាងគេ៕



ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: Healthy tips National news Local news