(ឥណ្ឌា)៖ ប៉ូលីសនៅទីក្រុង New Delhi និយាយថាបុរសអាយុ១៨ឆ្នាំម្នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ បន្ទាប់ពីគេប្រព្រឹត្តសិច ជាមួយគោញីមួយក្បាល នៅឯកសិដ្ឋានរបស់អ្នកជិតខាង ហើយរឿងនេះក៏បានដឹងដល់ឪពុកម្តាយ បុរសវ័យ ក្មេងរូបនេះដែរ។
ក្រោយពីដឹងថា កូនប្រុសមានទំនោរចិត្ត ចង់ប្រព្រឹត្តសកម្មភាពប្លែកបែបនេះ ឪពុកម្តាយក៏បាននាំកូន មកជួបគ្រូពេទ្យ ដើម្បីរកវិធីព្យាបាល ប៉ុន្តែក្រុមគ្រូពេទ្យជឿថា បុរសវ័យក្មេងនេះ អាចនឹងទទួលឥទ្ធិពលផ្លូវចិត្ត ពីការមើល រូបភាពអាសអាភាស ឬសកម្មភាពបែបសិចជាមួយសត្វ តាមរយៈវេបសាយផ្សេងៗទើបគេចេះតែមាន ចំណង់ផ្លូវភេទ ទៅប្រព្រឹត្តជាមួយសត្វដូច្នេះ។
ខាងមន្ទីរពេទ្យដែលទទួលព្យាបាល យុវវ័យដែលនិយមការរួមភេទ ជាមួយសត្វ នេះនិយាយថា វាត្រូវការពេលវេលា ប្រហែលជាច្រើនខែ ក្នុងការព្យាបាលគេឲ្យមានសភាពប្រសើរឡើង ខាងផ្លូវចិត្ត ប៉ុន្តែបុរសវ័យក្មេង ដែលត្រូវឪពុកម្តាយនាំ យកមកព្យាបាលនេះ តែងតែគេចចេញពីមន្ទីរពេទ្យជានិច្ច៕