ព័ត៌មានកំសាន្ត ៖ មហាជនសុទ្ធតែបានដឹងច្បាស់មកហើយថា តារាសម្តែងថៃ នាង Yaya និង លោក Nadech មានទំនាក់ទំនងស្នេហាជាមួយគ្នាជាយូរណាស់មកហើយ ។ ហើយក៏បង្ហាញភាពផ្អែមល្អែមឲ្យមហាជនបានឃើញជារឿយៗថែមទៀតផង ។
ប៉ុន្តែអ្វីដែលហួសចិត្តនឹកស្មានមិនដល់ បែរជាលេចលឺពាក្យចចាមអារាមថា តារាសម្តែងស្រីជើងចាស់ នាង Anne Thongprasom ទម្លាយរឿងរបស់នាង Yaya និង Nadech ថា អ្នកទាំងពីរមិនមែនជាសង្សារនឹងគ្នា ព្រោះពួកគេជិតដិតនឹងគ្នា ហើយរាប់អានគ្នាដូចបងប្អូននោះទេ ។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយចុះ យើងនៅតែមិនទាន់អះអាងបាននៅឡើយទេថា នេះគឺជាពាក្យសម្តីរបស់នាង Anne Thongprasom ឬ អត់ទេ មានតែរង់ចាំការបំភ្លឺពីតារាស្រីរូបនេះដោយផ្ទាល់ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ gossipstar