CamNews

ភាពយន្ត 

The Dark Knight Rises: ទីបញ្ចប់របស់ Batman

គេជាវិរៈបុរសទី ១ ដែលមិនមានកម្លាំងពិសេស គេគឺជាអ្នកជំនួញដ៏ល្បីល្បាញ ហើយក៏ជាវិរៈ
បុរសនិងសត្រូវរបស់ទីក្រុង Gotham ហើយគាត់តែងតែទៅណាមកណាជាមួយនឹងខ្សែក្រវ៉ាត់
ដែលពេញទៅដោយសម្ភារៈជំនួយរបស់គាត់ជានិច្ច គាត់គឺ Batman។

ខ្សែភាពយន្តរឿង The Dark Knight Rises គឺជាខ្សែភាពយន្តធំមួយក្នុងចំណោមខ្សែភាពយន្តធំ
ប្រចាំឆ្នាំ ២០១២ ហើយមិនត្រឹមតែប៉ុណ្ណោះសាច់រឿងរបស់ Batman នឹងត្រូវបានបញ្ចប់ក្នុងរឿង
The Dark Knight Rises នេះផងដែរ។

នាំមកជូនលោកអ្នកដោយអ្នកដឹកនាំរឿង Christopher Nolan ក្រោមស្នាដៃនិពន្ធរបស់បងប្អូន
ត្រកូល Nolan ទាំង ២ រូបនិងចូលរួមសម្ដែងពីតារាល្បីៗដូចជា Christian Bale, Anne Hathaway,
Gary Oldman និង Tom Hardy រួមទាំងតារាល្បីជាច្រើនរូបទៀត។

លោកអ្នកប្រហែលជានៅចាំខ្សែភាពយន្តរឿង The Dark Knight កាលពីឆ្នាំ ២០០៨ ហើយមើល
ទៅដែលមានមនុស្សជាច្រើនបានរិះគន់ថាសាច់រឿងចប់ដោយគ្មានន័យ មើលមិនយល់ ប៉ុន្តែប្រ
សិនបើលោកអ្នកបានទស្សនាខ្សែភាពយន្តរឿង The Dark Knight Rises លោកអ្នកនឹងបានយល់
អំពីសាច់រឿងរបស់ Batman ទាំងមូល។ ៨ ឆ្នាំក្រោយពេលដែល Gotham បានចាត់ទុក Batman
គឺជាសត្រូវរបស់ខ្លួននោះ មានមេភេរវកម្មថ្មីដែលលេចមុខមកបង្ករចលាចលដល់ទីក្រុងទាំងមូល
ក្នុងសភាពបែបនេះ Batman ត្រូវចេញមុខសារជាថ្មីដើម្បីការពារប្រជាពលរដ្ឋ Gotham ដែលបាន
ទុកគេជាសត្រូវ។

ក្នុងខ្សែភាពយន្តនេះគេក៏ឃើញមានវត្តមានរបស់ Batgirl ផងដែរដែលសម្ដែងដោយនាង Anne
Harthaway។ ហើយកាលពីរាត្រីថ្ងែទី ២៤ កក្កដាម្សិលមិញនេះ មានការចាក់បញ្ចាំងខ្សែភាពយន្ត
រឿង The Dark Knght Rises ជាលក្ខណៈ Premiere នៅរោងភាពយន្ត លេជេន ផ្សារទំនើប CityMall
ដែលទទួលបានការគាំទ្រពីសំណាកប្រិយមិត្តជាច្រើនជាពិសេសគឺយុវវ័យ ហើយចំពោះខ្សែភាព
យន្តរឿង The Dark Knight Rises នេះនឹងចាក់បញ្ចាំងជាសារធារណៈចាប់ពីថ្ងៃទី ២៦ កក្កដានេះត
ទៅនៅរោងភាពយន្ត លេជេន ផ្សារទំនើប CityMall ជាន់ទី ៣ និងរោងភាពយន្ត CinePlex ផ្សារទំនើប
សូរីយាជាន់ទី ៥៕

ដោយ៖ ម៉ូកា 


Tags: batman movie