CamNews

សម្លាប់ខ្លួនដោយសារត្រូវគេរិះគន់ថាជានារីកន្ធាត់

ក្មេងស្រីម្នាក់អាយុ ១៥ឆ្នាំម្នាក់ បានអត់អាហារ យកឡាមឆូតជើង ដៃអោយហូរឈាម រួចបោក
ក្បាលទៅនឹងរថយន្ដភ្លើងសម្លាប់ខ្លួន ដោយសារពាក្យរិះគន់នៅលើអ៊ីនធើរណែត ថានាងជានារី
មានរូបរាងកន្ធាត់។

Rosie Whitaker មានឈ្មោះល្បីដោយសារតែនាងជាសិស្សម្នាក់ មានចរិតស្លូតបូត ស្រស់ស្អាត
រៀនពូកែ ចេះលេង piano និងរាំបាឡេ។ Rosie Whitaker​ បានចូលរួមក្នុងក្រុមមួយនៅលើ
អ៊ីនធើរណែត ក្រោយមកនាងក៏ត្រូវមិត្តក្នុងក្រុមនេះ រិះគន់ថា ជានារីកន្ធាត់ មិនគួរអោយចាប់
អារម្មណ៍។

 

 

 

 

 

 

 

 

 

 

 

 

 

 

នៅក្នុងទំព័រប្លក់របស់ខ្លួន កាលពីខែមេសាកន្លងទៅ Rosie Whitaker​ បានសរសេរថា នាង
ធ្លាប់ជជែកជាមួយមិត្តភក្ដិ អំពីគម្រោងធ្វើអត្ដឃាត ដូច្នេះក៏មានមិត្តភក្ដិស្រីមួយចំនួនបានប្រាប់
ថា ដើម្បីសម្លាប់ខ្លួន គួរតែអត់អាហារ យកកាំបិតឡាមឆូតដៃ ជើង និងបំផ្លាញរាងកាយ។

ថ្មីៗនេះ សាកសពរបស់ Rosie Whitaker​ ត្រូវបានគេប្រទះឃើញនៅឯផ្លូវរថភ្លើង នៅក្បែរផ្ទះ
របស់នាង នៅស្រុក Beckenham ក្នុងតំបន់ Kent នៃប្រទេសអង់គ្លេស។ ដោយសារតែមានការ
ឈឺចាប់ខ្លាំង បន្ទាប់ពីការស្លាប់របស់កូន ពុកម្ដាយរបស់ Rosie Whitaker​ អោយដឹងថា ពួកគេ
កំពុងរៀបចំគម្រោងអំពាវនាវអោយសាធារណជន បោសសំអាតបណ្ដាគេហទំព័រដែលមាន
សកម្មភាពជម្រុងអោយក្មេងធ្វើអត្ដឃាត និងបំផ្លាញរាងកាយខ្លួនឯងបែបនេះ។

អ្នកដែលបានចូលរួមរំលែកទុក សុទ្ធតែមានការសោកស្ដាយចំពោះការស្លាប់នេះ ដោយសារថា
Rosie Whitaker​ ជាក្មេងស្រីស្រស់ស្អាត និងមានចំណេះដឹងច្រើន។

Rosie Whitaker​ ដែលធ្លាប់បានទៅសំដែងរបាំបាឡេ នៅឯ មហោស្រប Royal Opera House 
បានចាកចោលពិភពលោកនេះ ធ្វើអោយទស្សនិកជនដែលធ្លាប់បានទស្សនាការសំដែងរបស់
នាងមានការសោកស្ដាយ។ ​

 

 

 

 

 

 

 

 

 

 

 

ថ្លែងនៅលើទំព័រ Onenewspage  លោក Alice Cole-King គ្រូពេទ្យផ្នែកផ្លូវចិត្តបានសំដែងការ
ព្រួយបារម្ភចំពោះការកើនឡើងនៃករណីធ្វើអត្តឃាត ដោយសារឥទ្ធិពលរបស់គេហទំព័រមួយ
ចំនួន។ លោកក៏បាន អំពាវនាវអោយពុកម្ដាយទាំងអស់ យកចិត្តទុកដាក់ថែមទៀតទៅលើកូនៗ
របស់ខ្លួន ទន្ទឹមនឹងនេះ ក៏ត្រូវគ្រប់គ្រងពេលវេលា លេងអ៊ីនធើរណែតរបស់ពួកគេផងដែរ៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ dailymail

 


Tags: die cuiside internet