ព័ត៌មានអន្តរជាតិ ៖ បណ្តាគេហទំព័រ រដ្ឋាភិបាល ប្រទេសថៃ ជាច្រើន រងនូវ ការវាយប្រហារតាម អនឡាញឈានទៅ Offline នាល្ងាចថ្ងៃពុធ ម្សិលមិញនេះ ខណៈ ការវាយប្រហារ តាមអនឡាញ លើកនេះ ដាក់បន្ទុកដោយមានការសង្ស័យទៅសេវាចែកចាយភាពមិនយល់ស្របឬ Distributed Denial of Service (DDoS) ។
គេហទំព័រ ក្រសួងព័ត៌មាន និងបច្ចេកវិទ្យាទូរគមនាគមន៍ ដែលស្ថិតនៅក្រោមការ គ្រប់គ្រងពីស្ថា ប័នរដ្ឋ CAT Telecom and the Internal Security Operations Command (ISOC) គឺ ជាគេហទំ ព័រមួយដែលស្ថិតនៅក្រោមការវាយប្រហារ តាមប្រព័ន្ធអនឡាញ ។ មិនត្រឹមតែ ប៉ុណ្ណោះ ក៏នៅ មានបណ្តាគេហទំព័រ អាទិភាពរបស់រដ្ឋាភិបាលថៃ ក៏ដូចជា គេហទំព័រ ហិរញ្ញវត្ថុ ជាដើមនោះ រង នូវការវាយប្រហារ Offline ដូចគ្នាដែរ នាពេលបន្ទាប់ ល្ងាចថ្ងៃពុធ ម្សិលមិញ។
គួររំឮកថា ការវាយប្រហារលើកនេះ ដាក់បន្ទុកជាខ្លាំង ទៅលើ DDoS ដោយមានការ សង្ស័យ ថា ពិតជាបានធ្វើការវាយប្រហារ ពិតប្រាកដមែន នៅពេលដែលសហ គមន៍អនឡាញ គម្រាម ប្រើ ចំណាត់ប្រឆាំងទៅនឹងគម្រោង Single Gateway របស់រដ្ឋាភិបាលថៃ ដែលមានគោល បំណងធ្វើ ការគ្រប់គ្រងទៅលើ គេហទំព័រ មិនសមរម្យ ក៏ដូចជា គ្រប់គ្រងទៅ លើ បណ្តាគេហទំព័រ ដែល ទទួលបានលំហូរ ព័ត៌មាន ពីបរទេស តាមប្រព័ន្ធអ៊ិនធើណេត ។ យោង តាមប្រភព ពីបណ្តាញ អនឡាញអោយដឹងថា ក្រុមសកម្មជន អនឡាញ បានដាក់ចេញនូវគម្រោងវាយ ប្រហារ ដោយ ចាប់ផ្តើមនៅម៉ោង ១០ យប់ រាត្រីថ្ងៃពុធ ប៉ុន្តែ បណ្តាគេហទំព័រ រដ្ឋាភិបាល ថៃ រងនូវការវាយប្រ ហារនៅវេលាម៉ោង ៧ យប់ ព្រលប់ថ្ងៃពុធ ម្សិលមិញនេះ។
គួររំឮកថា រាប់ពាន់នាក់នៃប្រជាជនថៃ បានចុះហត្ថេលខា លើ ញ្ញត្តិ ប្រឆាំងទៅនឹងគម្រោង រដ្ឋា ភិបាលថៃខាងលើនេះ ដោយញ្ញត្តិ ប្រឆាំងមានឈ្មោះថា " Great Firewall of Thailand" ខណៈ ក្រុម អ្នករិះគន់បានលើកឡើងអោយដឹងថា ប្រសិនបើ គម្រោង Single Gateway បរាជ័យ សរ បញ្ជាក់អោយដឹងថា វិស័យអេឡិចត្រូនិច អ៊ិនធើណេត មានគុណ តម្លៃពិតប្រាកដមែន ជាជាង ស្ថិតនៅក្រោមការគ្រប់គ្រង របស់រដ្ឋាភិបាល យោធា ប្រទេសថៃ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ CNA