គ្រោះថ្នាក់ជាយថាហេតុ ដែលកើតឡើងដោយសារលិចសាឡាង គឺជារឿងដែលធ្លាប់មានជាច្រើន
ករណី នៅក្នុងស្រុកខ្មែរ ដូច្នេះ អ្នកធ្វើដំណើរឆ្លងកាត់ទន្លេ ដោយសាឡាង គួរតែមានការយល់ដឹង
និងប្រុងប្រយ័ត្ន ឱ្យបានខ្ពស់បំផុត ដើម្បីសុវត្ថិភាព។
សាឡាងអ្នកលឿង (រូបថត៖ KSP)
បច្ចុប្បន្ន នៅក្នុងតំបន់ទន្លេមួយចំនួន ប្រជាជនត្រូវធ្វើដំណើរឆ្លងកាត់ផ្ទៃទឹក ដោយប្រើសេវាកម្ម
សាឡាង ដោយសារតែមិនទាន់មានស្ពានឆ្លងកាត់ ដូចជានៅអ្នកលឿនជាដើម។ ទោះជាតិច ឬ
ច្រើន អ្នកបើកបររថយន្ដទាំងឡាយ ក៏ធ្លាប់ឆ្លងកាត់ទន្លេដោយប្រើសាឡាង មួយ ឬពីរលើក ដូច្នេះ
ដើម្បីរក្សាសុវត្ថិភាព បង្ការគ្រោះថ្នាក់កើតឡើងដោយចៃដន់ ដោយសារលិច សាឡាង ឬមានគ្រោះ
ថ្នាក់អ្វីមួយនៅលើសាឡាង អ្នកបើកបរ និងអ្នកធ្វើដំណើរ ត្រូវតែយកចិត្តទុកដាក់។
១/ ចូលសាឡាង
ប្រសិនអ្នក ជាអ្នកបើកបររថយន្ដដឹកអ្នកដំណើរ នៅមុនពេលបរឡើងសាឡាង អ្នកគួរតែណែនាំឱ្យ
ភ្ញៀវ ឬអ្នកនៅលើរថយន្ដរបស់ខ្លួន ចុះពីលើរថយន្ដ និងដើរដោយថ្មើរជើង ទៅកាន់សាឡាង លើក
លែងតែ មនុស្សចាស់ អ្នកជម្ងឺ ដែលមិនអាចចុះបាន។ ផ្លូវចុះទៅកាន់សាឡាង តែងតែមានសភាព
ចោត ងាយរអិល ដូច្នេះ មុននឹងឡើងសាឡាង រថយន្ដត្រូវតែបរទៅមុន ទើបភ្ញៀវធ្វើដំណើរទៅតាម
ក្រោយជៀសវាងគ្រោះថ្នាក់ដែលកើតឡើងដោយសាររអិលកង់ឡាន ដែលអាចជ្រុលទៅបុកអ្នកថ្មើរ
ជើង។
សម្រាប់អ្នកដំណើរ មិនថាតែធ្វើដំណើរតាមរថយន្ដក្រុង ឬរថយន្ដធុនតូច គឺគួរតែចុះពីលើរថយន្ដ
បើទោះជាម្ចាស់រថយន្ដ ឬអ្នកបើកបររថយន្ដ មិនបានប្រាប់ឱ្យចុះក៏ដោយ ធ្វើបែបនេះ គឺដើម្បីកាត់
បន្ថយគ្រោះថ្នាក់ដល់ជីវិត ប្រសិនរឿងអាក្រក់បំផុតកើតឡើង ដូចជាលិចសាឡាង។ល។ នៅពេល
អ្នកដំណើរ ស្ថិតនៅក្នុងរថយន្ដ ហើយប្រសិនគ្រោះថ្នាក់សាឡាងនៅលើផ្ទៃទឹកដ៏ធំល្វឹងល្វើយ អ្នក
ដំណើរដែលនៅក្នុងរថយន្ដ ពិបាកនឹងរួចជីវិត ដោយសារតែការភ័យស្លន់ស្លោ រកច្រកចេញមិនទាន់
ពេល។ ប៉ុន្ដែ ប្រសិនអ្នកទាំងឡាយ ចេញមកក្រៅរថយន្ដ នោះពួកគេនឹងអាចត្រៀមលក្ខណៈគ្រប់
គ្រាន់ដើម្បីដោះស្រាយបញ្ហា។
ចំពោះអ្នកប្រើប្រាស់ម៉ូតូ ក៏ដូចគ្នា គឺត្រូវឱ្យអ្នកជិះពីក្រោយ ចុះពីលើម៉ូតូ និងធ្វើដំណើរ ឡើងសាឡាង
តាមក្រោយ។
២/ ចតនៅលើសាឡាង
នៅពេលឡើងដល់សាឡាង អ្នកបើកបររថយន្ដ គួរតែដាក់ហ្វ្រាំងដៃ ដាក់លេខ និងនៅកន្លែងចង្កូត
ជាប្រចាំ ដើម្បីត្រៀមទប់ទល់នឹងបញ្ហាចៃដន់ ដែលអាចកើតមានឡើង។ ចំណែកអ្នកបើកបរម៉ូតូ ក៏
គួរតែចត់ឱ្យបាននឹងត្រឹមត្រូវ ដាក់លេខ និងនៅក្បែរម៉ូតូជានិច្ច។ រីឯអ្នកដែលចុះពីលើរថយន្ដ ឬអ្នក
ដំណើរគួរប្រុងប្រយ័ត្នឱ្យបានខ្ពស់ និងគ្រប់ជ្រុងជ្រោយ ដើម្បីការពារខ្លួន នៅពេលអាសន្នកើតឡើង
ដោយយថាហេតុ។
ករណីរថយន្ដចុះទៅកាន់សាឡាង ស្រាប់តែដាច់ហ្វ្រាំង បណ្ដាលឱ្យជ្រុលធ្លាក់ទន្លេ (រូប ៖ KSP)
៣/ ចាកចេញពីសាឡាង
អ្នកបើកបររថយន្ដ ម៉ូតូ ឬអ្នកដំណើរ ដាច់ខាតត្រូវតែស្ដាប់បញ្ជារបស់មន្ដ្រីបម្រើការនៅលើសាឡាង
ហើយក៏ត្រូវមើលឱ្យបានជាក់លាក់ មុននឹងចាកចេញពីសាឡាង។ នៅពេលនេះ ភ្ញៀវ ឬអ្នកដំណើរ
ដែលបានឱ្យចុះពីលើរថយន្ដ ពួកគេគួរធ្វើដំណើរចាកចេញមុន ទើបរថយន្ដ បរចេញតាមក្រោយ
ប្រសិនផ្លូវចោត ឬពិនិត្យមើលទៅតាមស្ថានភាពជាក់ស្ដែង។ អ្នកថ្មើរជើង ក៏ត្រូវដឹងខ្លួនឯងថា មិន
គួរធ្វើដំណើរពីក្រោយរថយន្ដដែលកំពុងឡើងចំណោតនោះដែរ។ នៅពេលរថយន្ដ ឬម៉ូតូ បានចាក
ចេញផុតពីសាឡាង និងបានស្ថិតនៅទីតាំងសុវត្ថិភាព ទើបអនុញ្ញាតឱ្យភ្ញៀវ ឬអ្នកជិះពីក្រោយ ឡើង
រថយន្ដ/ម៉ូតូ ជាខាងក្រោយ។
អត្ថបទសំខាន់ៗគួរចាប់អារម្មណ៍ ៖
វិធីងាយៗ ធ្វើឱ្យក្លៀកសម៉ដ្ឋ ភ្លឺរលោង បានឆាប់រហ័យ ដោយក្រូចឆ្មារ
វិធីសង្គ្រោះបន្ទាន់ ដល់អ្នកកំពុង គាំងបេះដូង
រកឃើញវិធីថ្មី ដើម្បីលុបរឿងអាក្រក់ ចេញពីខួរក្បាល
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ VE/KSP