CamNews

ព័ត៌មានជាតិ 

ព្រះសង្ឃវ័យក្មេងមួយអង្គ បានបាត់បង់ជីវីត​ យ៉ាងកាចសាហាវ ព្រោះសត្វក្របី

ព្រៃវែង ៖ ព្រះសង្ឃព្រះជន្ម ១៦ ព្រះវស្សាមួយអង្គ ត្រូវបានសត្វក្របីដេញជល់ រហូតបាត់បង់ជីវីត ខណៈពេលកំពុងតែដើរម្នាក់ឯងនៅក្បែរវត្តមួយ ក្នុងខេត្តព្រៃវែង ស្រុកមេសាង ។ 

មន្រ្តីនគរបាលស្រុក លោក ជួន ចិត្រា បានកំណត់អត្តសញ្ញាណជនរងគ្រោះថា ជាព្រះតេជគុណ សេង ធួន ដែលជាព្រះសង្ឃមកពីវត្តព្រៃឃ្លាក្នុងឃុំព្រៃគ្លាំង ។

លោកបានបន្តទៀតថា ជនរងគ្រោះបានដើរទៅលើផ្លូវតាមវាលស្រែ ដែលមានសត្វក្របីកំពុងតែសុីស្មៅ នៅវេលាម៉ោង ប្រមាណជាងម៉ោង ១២ និង ៣០ នាទីថ្ងៃត្រង់ កាលពីម្សិលមិញនេះ ។ 

ប្រភពដដែលបានបន្ថែមទៀតថា នៅពេលដែលក្របីមួយក្បាលនោះបានព្យាយាម ចូលទៅជល់ ព្រះតេជគុណ សេង ធួន លោកក៏បានរត់គេចចេញដែរ ប៉ុន្តែរត់មិនទាន់ហើយក៏ត្រូវរងរបួសយ៉ាងធ្ងន់ធ្ងរ ហើយក្រោយមកអ្នកភូមិក៏ចាប់ផ្តើមព្យាយាមជួយសង្រ្គោះ តែគួរឲ្យសោកស្តាយ ព្រះតេជគុណ សេង ធួន បានបាត់បង់ជីវីតរួចទៅហើយ​ ៕

 

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ khmertimeskh


Tags: Local news Social news