CamNews

សមាជិកសភាថៃ បាញ់សម្លាប់ប្អូនជីដូនមួយ ដោយអចេតនា

សមាជិកសភាថៃម្នាក់ បានបាញ់ចាំប្អូនប្រុសជីដូនមួយរបស់ខ្លួន ដោយអចេតនា ខណៈពេល
កំពុងដកកាំភ្លើងខ្លី ដាក់លើតុអាហារ។

នគរបាលថៃ កាលពីម្សិលមិញបានឱ្យដឹងថា លោក Boonsong Kowawisarat បានបាញ់ចាំពោះ
របស់លោក Chanakarn Detkard (អាយុ ៤៦ឆ្នាំ)។ ហេតុការណ៍នេះ បានកើតឡើងដោយសារតែ
លោក Boonsong ជ្រុលដៃកៃគន្លឹះកាំភ្លើងខ្លី Uzi 9 mm  នៅក្នុងពិធីជប់លៀងមួយរបស់គ្រួសារ
នៅតំបន់លំហែកាយ Garden ក្នុងខេត្ត Phrae ភាគខាងជើងនៃប្រទេសថៃ កាលពីថ្ងៃទី ១២សីហា។

លោក Boonsong Kowawisarat សមាជិកសភាថៃ

Chanakarn ដែលជាអ្នកមានតួនាទីជាលេខារបស់លោក Boonsong បានបាត់បង់ជីវិត នៅពេល
កំពុងបញ្ជូនទៅកាន់មន្ទីរពេទ្យ។ នគរបាលឱ្យដឹងថា លោក Boonsong អាយុ ៥៦ឆ្នាំ ជាសមាជិក
សភា និងជាតំណាងរាស្ដ្រក្នុងខេត្ដ Mae Hong Son នឹងត្រូវបានគេចោទប្រកាន់ពីបទមនុស្សឃាត
ដោយអចេតនា។

លោក Boonsong អាចនឹងត្រូវជាប់ពន្ធនាគារច្រើនបំផុតគឺ ១០ឆ្នាំ និងត្រូវពិន័យជាប្រាក់ ២០,០០០
បាត(ប្រហែល ៦៥០ដុល្លារ)៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ telegraph

 


Tags: Thai senator die shoot