CamNews

ភាពយន្ត 

Arrival ភាពយន្តបែបវិទ្យាសាស្រ្ត បំភ្លឺពីការមកដល់ មនុស្សក្រៅភព ចាក់បញ្ចាំងហើយ (មានវីដេអូ)

រឿង Arrival ជាខ្សែភាពយន្តដែលលោកអ្នកមិនត្រូវមើលរំលង ពោលជាខ្សែភាពយន្តថ្មីទើបតែមកដល់ ដែលធ្វើឲ្យប្រិយមិត្តដែលចូលចិត្តរឿងប្រភេទវិទ្យាសាស្រ្តមានចំណាប់អារម្មណ៏ចង់ទៅមើល ក៏ដូចជាឆ្ងល់ថាតើ មនុស្សនិងធ្វើការសន្ទនាជាមួយពួកក្រៅភពបានដោយរបៀបណា ហើយតើពួកក្រៅភពមកនេះគឺមកក្នុងន័យអ្វី។


រឿងនេះនិយាយវីរជនមួយក្រុមបានរួបរួមគ្នាស៊ើបអង្កេតហេតុការណ៏ចំលែកមួយ គឺការចុះចតពេញភពផែនដី។ ហើយក្នុងក្រុមនោះផងដែរក៏ មានរួមបញ្ចូលទាំងអ្នកជំនាញផ្នែកភាសាគឺសាស្រ្តាចារ្យ Louise Banks ដែលត្រូវជ្រើសរើសដោយក្រុមយោធា ដើម្បីជួយសម្រេចថា តើពូកទាំងនោះមកក្នុងបំណងល្អ រឺមកបង្កការគំរាមកំហែងដល់មនុស្សជាតិ។


គួរបញ្ជាក់ថាភាពយន្ត Arrival មានការចូលរួមសម្តែងដោយតួអង្គ Hawk Eyes ផងដែរគឺលោក Jeremy Renner ដែលសំដែងជា Ian Donnelly និង Amy Adams ដែលជាតួអង្គសង្សាររបស់ Superman ក៏មានវត្តមានដែរ គឺគាត់នឹងសម្តែងជា Louise Banks ដែលអ្នកទាំងពីរតួជាតួសំខាន់ក្នុងរឿងនេះ ។
ការប្រថុយនឹងគ្រួសថ្នាក់ ការលះបង់ជីវិតដើម្បីស្វែងរកការពិត ការដោះស្រាយបញ្ហាដោយសន្តិវិធី ស្នេហា នឹងសកម្មភាពជាច្រើនទៀត មាននៅក្នុងរឿង “ការមកដល់របស់មនុស្សភពក្រៅ” ឫ “Arrival” ដែលកំពុងចាក់បញ្ចាំងក្នុងរោងភាពយន្តហើយ!

ទស្សនា Trailer នៅទីនេះ

ដើម្បីទទួលបានពត៌មានលំអិត ពីភាពយន្តនេះនិង ពត៌មានផ្សេងៗទៀតទាក់ទង  នឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូល ទៅ កាន់ ចៃកុន តាមប្រព័ន្ធ  បណ្តាញ សង្គម ដូចជា:www.facebook.com/JaiKon.Cambodia , www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុន ជាមិត្ត  ក្នុង កម្មវិធី LINE ដែល មាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់   ពីភាពយន្តជារៀងរាល់អាទិត្យ៕






ប្រភព ៖ Westec Media limited



Tags: Westec Movie Eddie The Eagle The Conjuring 2 The Arrival