CamNews

តារា 

លោក Loeb ជើងឯក World Rally បង្ហើបពីការចូលនិវត្តន៍

Sebastien Loeb គឺជាកីឡាករដែលទទួលបានចំណាត់ថ្នាក់លេខ១ នៅក្នុងការប្រកួត
World Rally Championship (WRC) នៅងប្រទេសបារាំងឆ្នាំនេះ។ លោក Loeb បាន
និយាយថា គាត់បានជ្រើសរើសការប្រកួតនៅប្រទេសបារាំងនេះជាទីចុងបញ្ចប់នៃការ
ប្រកួតរបស់រូបលោកហើយ។

លោក Loeb បានដឹងខ្លួនច្បាស់ហើយថា នេះគឺជាម្កុដ WRC ចុងក្រោយរបស់គាត់ ហើយ
គាត់នឹងយកពេលវេលាមកសំរាកកំសាន្តវិញនៅឆ្នាំ២០១៣។ គាត់បានធ្លាប់បដិសេដនូវ
ការលាលែងការប្រកួត នេះពីមុនមក ប៉ុន្តែឥឡូវនេះលោកបានបញ្ជាក់យ៉ាងច្បាស់ពីការ
ចូលនិវត្តន៍នៅក្នុងពិធីលាដំណើរនៅប្រទេសបារាំង។

ការចូលនិវត្តន៍របស់រូបលោកនឹងធ្វើឲ្យប្រិយមិត្តដែលគាំទ្ររូបលោកមានការខកចិត្ត៕

ដោយ៖ រិនដូ
ប្រភព៖.eurosport.


Tags: sport star