CamNews

លទ្ធផល​ផ្លូវការនៃការបោះឆ្នោតឃុំសង្កាត់ អាណត្ដិទីបី

លទ្ធផលជាផ្លូវការនៃការរាប់សន្លឹកឆ្នោត ក្នុងការបោះឆ្នោតឃុំ សង្កាត់អាណត្តិទីបីនេះ បានបង្ហាញ
ថា គណបក្ស​ប្រជាជន​កម្ពុជា បានឈ្នះឆ្នោតលើសលប់ដូចការរំពឹងទុកជាមុន របស់គណបក្ស​ប្រជា
ជន​កម្ពុជា។

សេចក្តីប្រកាសតាម​ទូរទស្សន៍​ជាតិ​កម្ពុជា ទ​.​ទ​.​ក​. វិទ្យុជាតិ AM 918 KHz និង​វិទ្យុជាតិ FM 96 MHz​
មន្ត្រីរៀបចំការបោះឆ្នោត (គ.ជ.ប) បាន​ប្រកាស​ពី​ចំនួន​សម្លេងឆ្នោត​របស់​គណបក្ស​នយោបាយ
នីមួយៗ ចំនួន​អាសនៈ និង​តំណែង​ជា​មេឃុំ​ចៅសង្កាត់ ជំទប់​ទី​១ ជំទប់​ទី​២ ដែល​គណបក្ស​នយោ
បាយ ទទួល​បាន​ក្នុងការបោះឆោតឃុំសង្កាត់អាណត្តិទីបី។

គណបក្ស​ប្រជាជន​កម្ពុជា បានទទួល ៨.២៩២ អាសនៈ ដោយ​មាន​តំណែង​ជា​មេឃុំ​ចៅ​សង្កាត់​ចំនួន
១.៥៩២ ឃុំ​សង្កាត់​។ គណបក្ស​សមរង្ស៊ី បា​ទទួល ២.១៥៥ អាសនៈ និង​តំណែង​ជា​មេឃុំ​ ចៅសង្កាត់
ចំនួន ២២ ឃុំ​សង្កាត់​។ គណបក្ស​សិទ្ធិមនុស្ស ទទួល​បាន​ចំនួន ៨០០ អាសនៈ និង​មេឃុំ​ចៅ​សង្កាត់
​ចំនួន ១៨ ឃុំ​សង្កាត់​។ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ទទួលបានចំនួន ១៥១ អាសនៈ និង​ឈ្នះ​បាន​មេឃុំ​
ចៅ​សង្កាត់​ចំនួន ១​។ គណបក្ស​នរោត្តម​រណឫទ្ធិ ៥២ អាសនៈ​។ ចំណែកគណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជា
ធិបតេយ្យ ៨ អាសនៈ និង​គណបក្ស​សញ្ជាតិ​កម្ពុជា ទទួលបាន ១ អាសនៈ​។​

ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ អាណត្តិ​ទី​៣ កាលពី​ថ្ងៃ​ទី​៣​មិថុនា ឆ្នាំ​២០១២ មាន ១០
គណបក្ស​ចូលរួម​ប្រកួតប្រជែង ដើម្បី​ដណ្តើម​អាសនៈ​ឃុំ​សង្កាត់​សរុប​ចំនួន ១១.៤៥៩ រូប នៅក្នុង​ឃុំ​
សង្កាត់​សរុប ១.៦៣៣ ឃុំ​សង្កាត់ ទូទាំង​ប្រទេស​។ ប៉ុន្ដែ មានតែ​គណបក្ស ៧ ប៉ុណ្ណោះ ដែល ទទួល
បាន​អាសនៈ នៅ​ឃុំ​សង្កាត់ អាណត្តិ​ទី​៣ ឆ្នាំ ២០១២ នេះ៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ គ.ជ.ប


Tags: cambodia election election 2012