ជប៉ុន៖ ថ្មីៗនេះក្រុមនិស្សិត ដែលដឹកនាំដោយសាស្រ្តាចារ្យ Tetsuaki Baba នៅសាកល
វិទ្យាល័យ Tokyo Metropolitan University បានធ្វើការផលិត ឧបករណ៍ពិសេសម្យ៉ាង
ឈ្មោះ Gocen ដែលអាចបំលែងអក្សរភ្លេងក្លាយជា សំលេងតន្ត្រីស្តាប់បាន មិនគួរឲ្យជឿ។
យើងគ្រាន់តែយកឧបករណ៍នេះដាក់ពីលើអក្សរភ្លេង វាអាចបលែងជាសំលេងតន្ត្រី ដែល
យើងអាចកែតំរូវឧបករណ៍នេះឲ្យលេងជាតន្ត្រី ហ្គីតា ឬ ព្យាណូ តាមដែលចិត្តយើងចង់បាន
ហើយយើងក៏អាចតម្លើង ឬបន្ថយសំលេងវាបានផងដែរ។ ពិតជាពិសេសមែន៕
ដោយ៖ មិនា
ប្រភព៖ rocket