CamNews

ស្រីស្អាត ស្រាតចូលអុកឡុក ពេញកម្មវិធីពិពណ៌ ភាពយន្តតុក្កតា

Cosplay គឺជាសិល្បះមួយនៃការស្លៀកសម្លៀកបំពាក់តាមតួរអង្គក្នុងរឿងតុក្កតាភាគ ដែលវប្បធម៍
នេះបានចេញមកពីប្រទេសជប៉ុនព្រោះជប៉ុនជាផលិតកររឿងតុក្កតាបែប Manga ដំបូងបំផុតលើ
លោកដែលបានទទួលការគាំទ្រជាទូទៅ។

បើនិយាយពីការស្លៀកពាក់បែប Cosplay នេះគេសង្កេតឃើញមានភាគច្រើនមាននៅពេលដែល
គេរៀបចំកម្មវិធីពិពណ៌រឿងតុក្កតា ហើយកាលពីថ្ងៃទី ១៨ កន្លងមកនេះនៅ Shenzhen ប្រទេស
ចិនក៏មានការតាំងពិពណ៌បែបនេះផងដែរដែលគេហៅកម្មវិធីនោះថា Shenzhen Cartoon and
Animation Festival ដែលជាកម្មវិធីដាក់បង្ហាញពីខ្សែភាពយន្តតុក្កតា និងវីដេអូហ្គេម។

តែអ្វីដែលគេឃើញមិនសូវជាប្រក្រតីនោះគឺគេសង្កេតឃើញមានអ្នកគាំទ្រម្នាក់ជានារីត្រូវបានក្រុម
ប៉ូលីសចាប់ចេញពីកន្លែងតាំងពិពណ៌ដោយសារតែនាងធ្វើ Cosplay បែបស្រាតទៅចូលរូមកម្មវិធី
នោះ នារីវ័យក្មេងម្នាក់នេះបានដើរចូលមកក្នុងកន្លែងតាំងពិពណ៌ហើយស្រាប់តែបានស្រាតចោល
នូវសម្លៀកបំពាក់របស់នាងតែម្ដង ទុកតែអាវតូច និងខោតូចមួយដើម្បីបិតបាំងកន្លែងឯកជនរបស់
នាងប៉ុណ្ណោះ តែយ៉ាងណាក្រុមប៉ូលីសបានចាប់នាងចេញព្រោះវាជា Cosplay មួយដែលមិនអាច
ទទួលយកបាននោះទេជាពិសេសអាចមានផលអាក្រក់ប៉ះពាល់ដល់ សតិអារម្មណ៍របស់ប្រុសៗ
និងក្មេងៗ៕

ដោយ៖ ម៉ូកា
ប្រភពពី៖ Chinabuzz 

 


Tags: naked nude cosplay china