Jay Meistrich បានបោះបង់ការងារនៅឯក្រុមហ៊ុន Microsoft ដើម្បីបង្កើត Moo.do (ជាកម្មវិធីសប
វ៉ែរ ជួយបង្កើតគម្រោងការងារ) ក្នុងពេលគាត់ដើរទេសចរណ៍ជុំវិញពិភពលោក។
កាលពីឆ្នាំមុន ខ្ញុំបានចាកពី San Francisco (អាមេរិក) ហើយបានជូន និងលក់សម្ភារៈប្រើប្រាស់
ផ្ទាល់ខ្លួន ទៅឱ្យអ្នកដទៃ ហើយចាប់ផ្ដើមចេញដំណើរទេសចរណ៍។ ខ្ញុំបានចូលទេសចរណ៍ក្នុង
ក្រុងចំនួន ៤៥ នៃប្រទេសចំនួន ២០។ ប៉ុន្ដែ ក្នុងអំឡុងពេលនោះ ខ្ញុំក៏កំពុងតែធ្វើការ ៥០ម៉ោងក្នុង
មួយសប្ដាហ៍ ដើម្បីកសាងក្រុមហ៊ុនផ្ទាល់ខ្លួន។ ប្រាក់ចំណាយក្នុងដំណើរទេសចរណ៍របស់ខ្ញុំ គឺ
តិចជាងបើធៀបនឹងថ្លៃស្នាក់នៅក្នុងក្រុង San Francisco ។
Jay Meistrich (ឆ្វេង) ដើរលេងជុំវិញពិភពលោក ខណៈកំពុងធ្វើការ
ទេសចរណ៍ មិនមែនមានន័យថា ជាការសម្រាកលំហែកាយនោះទេ។ បច្ចុប្បន្ន មានមនុស្សកាន់
តែច្រើន មិនមានកន្លែងស្នាក់នៅជាក់លាក់ដូចខ្ញុំ។ យើងខ្ញុំគឺជាអ្នកអភិវឌ្ឍកម្មវិធីសបវ៉ែរ អ្នករចនា
អ្នកនិពន្ធ អ្នកយកព័ត៌មាន និងការងារដទៃទៀត ដែលមានមនសិការការងារខ្ពស់ និងចូលចិត្ត
ស្វែងយល់ពិភពលោក។
កាលពីបីឆ្នាំមុន ខ្ញុំបានឈប់ធ្វើការនៅឯក្រុមហ៊ុន Microsoft ហើយរើមកក្នុងក្រុង San Francisco
ដើម្បីត្រៀមគម្រោងបើកក្រុមហ៊ុនមួយ។ ពេលនោះ មិត្តខ្ញុំសួរថា ៖ “ហេតុអីឯងត្រូវរើមកនៅក្រុង
San Francisco នៅពេលដែលអាចធ្វើការជាមួយកុំព្យូទ័រគ្រប់កន្លែង?”។ សំនួរនេះ បានធ្វើឱ្យខ្ញុំ
ត្រូវពិចារណាច្រើន។
ខ្ញុំមិនធ្វើការនៅក្នុងការិយាល័យ មិនចង់រស់នៅមួយកន្លែង មិនចង់មើលពិភពលោកតាមរយៈទូរ
ទស្សន៍ ខ្ញុំក៏មិនចង់បង្កើតតារាងការងារដែលត្រូវធ្វើ មុនពេលស្លាប់។ កាលពីឆ្នាំមុន ខ្ញុំបានចាក
ចេញពី San Francisco ដោយប្ដេជ្ញារស់បម្លាស់ទីតាមចិត្ត។ ខ្ញុំតែងមានការសប្បាយរីករាយ ហើយ
បំពេញការងារបានយ៉ាងប្រសើរ ព្រមទាំងបានជួបមនុស្សជាច្រើន បានស្គាល់ និងស្វែងយល់អំពី
បញ្ហាផ្សេងៗជុំវិញពិភពលោក។ ហើយអ្វីដែលសំខាន់ គឺខ្ញុំបង្កើតបាន Moo.do ដោយជោគជ័យ។
ក្រុមការងាររបស់ Jay Meistrich កំពុងធ្វើការក្នុងក្រុង ឆៀងម៉ៃ ប្រទេសថៃ ស្របពេលកំពុង
ដើរទេសចរ
ខាងក្រោមនេះ គឺជាប្រការដែលខ្ញុំធ្លាប់ឆ្លងកាត់ និងធ្លាប់បានយល់ ៖
១. ទេសចរណ៍គឺមានតម្លៃទាបជាងការជួលផ្ទះ ៖ នេះគឺជាតួលេខពិតដែលត្រូវបានគិតទៅ
តាមទម្លាប់ចាយវាយរបស់ខ្ញុំ។
២. ទេសចរណ៍ ជួយឱ្យខ្ញុំធ្វើការបានល្អជាងមុន ៖ ប៉ុន្មានសប្ដាហ៍ដំបូង ខ្ញុំគឺជាអ្នកទេសចរណ៍
ពិតៗ ៖ ថតរូបគ្រប់កន្លែង ហើយធ្វើតាមធ្វើដែលសៀវភៅមគ្គុទេសទេសចរណ៍បានណែនាំ។ ប៉ុន្ដែ
ក្រោយពីលេងអស់ដៃ ខ្ញុំចាប់ផ្ដើមគិតដល់ការធ្វើការ។ ប៉ុន្ដែ មិនមែនមានន័យថា ខ្ញុំត្រូវធ្វើការតែ
មួយមុខនោះទេ។ ខ្ញុំធ្វើការរួចរាល់តាមគម្រោងប្រចាំថ្ងៃ ក្រៅពីនេះ ខ្ញុំដើរលេងគ្រប់កន្លែង។
៣. ការងារមានលំនឹង មិនមែនជាការងារល្អបំផុត ៖ ជំនួសឱ្យការធ្វើការនៅតែមួយកន្លែង ខ្ញុំ
ចូលចិត្តដើរលេងពេលថ្ងៃ ហើយធ្វើការពេលយប់។ ខ្ញុំចូលចិត្តធ្វើការ ៧ថ្ងៃ/សប្ដាហ៍ ប៉ុន្ដែ អាច
សម្រាកមួយថ្ងៃ ប្រសិនត្រូវការ។ ខ្ញុំចំណាយពេលចោលយ៉ាងច្រើន ពេលធ្វើការនៅការិយាល័យ។
ប៉ុន្ដែក្នុងដំណើរទេសចរណ៍ ខ្ញុំមិនបាច់ចំណាយពេលធ្វើដំណើរទៅកាយរិយាល័យ។ ជាងនេះ
ពេលមានបញ្ហា ខ្ញុំនឹងចេញទៅក្រៅដើរកំសាន្តរហូតដល់រកឃើញវិធីដោះស្រាយ។
៤. ទេសចរណ៍ធ្វើឱ្យយើងមានទំនាក់ទំនងច្រើន ៖ ពេលនេះ ខ្ញុំមានមិត្តជាច្រើន នៅជុំវិញ
ពិភពលោក។ ខ្ញុំក៏បានយល់ដឹងច្រើនអំពីបញ្ហានានារបស់ពិភពលោក ដែលនឹងជួយដល់មុខជំនួញ
របស់ខ្ញុំនៅពេលក្រោយ។
ការរស់នៅ និងធ្វើការដូចខ្ញុំ គឺមិនមែនជារឿងងាយស្រួលប៉ុន្មាន។ ប៉ុន្ដែ ការដើរទេសចរណ៍ដែល
ចំណាយប្រាក់តិច នឹងផ្ដល់ឱ្យអ្នកនូវអារម្មណ៍ល្អ ជាងការនៅតែផ្ទះ។ ការធ្វើការនៅតែក្នុងការិយា
ល័យ បច្ចុប្បន្ន គឺវាជិតហួសសម័យហើយ។ បដិវត្តរបស់ “អ្នកបម្លាស់ទីជំនាន់បច្ចេកវិទ្យា” ទើបតែ
ចាប់ផ្ដើម ហើយវាជាការប្រសើរណាស់ ដែលខ្ញុំកំពុងតែរួមចំណែកក្នុងបដិវត្តនេះ៕
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ businessinsider