អាវុធធុនធ្ងន់ ដែលត្រូវបានប្រើប្រាស់ក្នុងការវាយប្រហារ តាមផ្លូវអាកាសនៃសម្ព័ន្ធ
មិត្តទៅលើ Lybia បើកផ្លូវឱ្យមានតំបន់ហាមឃាត់ការហោះហើរនៅទីនេះ មានដូច
ជាកាំជ្រួច Tomahawk និងយន្តហោះចម្បាំង B-2 និងអាវុធទំនើបផ្សេងៗទៀត។
ការវាយប្រហារតាមផ្លូវអាកាសទៅលើកងទ័ពឧត្តមសនីយ៍ ផ្តាច់ការ Muammar Gadhafi នៅ
ប្រទេសលីប៊ី មានឈ្មោះថាអរុណរះ Odyssee ដែលត្រូវបានធ្វើឡើងកាលពីថ្ងៃទី១៩ខែមិនា
គឺជាឱកាសល្អ សម្រាប់ប្រទេសអង់គ្លេស បារាំងនិងអាមេរិករួមទាំងបណ្តាប្រទេសជាសម្ព័ន្ធ
មិត្តផ្សេងទៀត បង្ហាញកម្លាំងអាវុធទំនើបៗផ្នែកអាកាសនិងផ្នែកជើងទឹករបស់ខ្លួន។
នាវាចម្បាំង
អាមេរិកមាននាវាចម្បាំងចំនួន១១នៅសមុទ្រ Mederranean ដែលបម្រើការ ឧ្យយុទ្ធនាការ
ប្រឆាំងលីប៊ី ក្នុងនោះរួមមាននាវាមុជទឹកបីគ្រឿង (USS Providence, USS Scranton និង USS
Florida) នាវាចម្បាំងពីរគ្រឿង បំពាក់កាំជ្រួចនាំមុខ (USS Barry និង USS Stout) នាវាវាយ
ឡើងគោកពីរ គ្រឿង (USS Kearsarge និង USS Ponce) និងនាវាបញ្ជាការ USS Mount
Whitney។
ទន្ទឹមនិងនេះ ក៏មាននាវាចម្បាំង១៤គ្រឿងរបស់ក្រុមសម្ព័ន្ធមិត្ត រួមមាននាវា ចម្បាំងរបស់
អង់គ្លេស HMS Westminster ,HMS Cumberland និង mootj នាវាមុជទឹក Trafalgar បំពាក់
កាំជ្រួចរយៈវែង Tomahawk ដែលចត់ នៅសមុទ្រលីប៊ី។ចំណែកបារាំង ក៏បានប្រើប្រាស់នាវា
ដិកយន្តហោះ Charles de Gaulle រួមជាមួយយន្តហោះចម្បាំង Dassault Rafale រាប់សិប
គ្រឿងនៅលើនោះដែរដើម្បីចូលរួមជាមួយក្រុមសម្ព័ន្ធមិត្តរបស់ខ្លួន។
យន្តហោះចម្បាំង
ក្នុងចំណោមយន្តហោះដែលត្រូវបានកម្លាំងចម្រុះប្រើប្រាស់ដើម្បីប្រឆាំងប្រ ទេសលីប៊ីលើក
នេះ លេចធ្លោបំផុតគឺយន្តហោះទម្លាក់គ្រាប់បែកបំបាំងកាយ ៣គ្រឿង របស់អាមេរិក គឺ B-2
Spirit ដែលអាចដាក់គ្រាប់បែកឆ្លាតវៃបាន ចំនួនច្រើន ។ តម្លៃរបស់យន្តហោះនេះ ក្នុងមួយ
គ្រឿងគឺជាងមួយពាន់លានដុល្លារ បច្ចុប្បន្ន អាមេរិកមានត្រឹមតែ ២០គ្រឿងប៉ុណ្ណោះដែលកំ
ពុងត្រូវបានប្រើប្រាស់នៅក្នុងកងទ័ព។
B-2 Spirit ត្រូវបានក្រុមហ៊ុន Northrop Grumman បង្កើតឡើងជាមួយនឹង សមត្ថភាពហោះ
ចូលទៅក្នុងតំបន់ដែលមានប្រព័ន្ធការពារស្អេកស្កាស់។យន្តហោះនេះត្រូវបានផលិតឡើង
ដោយមានមុខងារពីរគឺបំពាក់គ្រាប់ធម្មតាក៏ បាន គ្រាប់បែកប្រល័យលោកក៏បាន។គួររំលិក
ថា យន្តហោះបំបាំងខ្លួននេះ ត្រូវបានប្រើប្រាស់ជាលើដំបូងក្នុងបេសកកម្មទម្លាក់គ្រាប់បែក
នៅប្រទេស ស៊ើប៊ីក្នុងសង្គ្រាមកូសាវ៉ូកាលពីឆ្នាំ១៩៩៩ ហើយក្រោយមកវាបានបង្ហាញខ្លួន នៅក្នុងសង្គ្រាមអ៊ីរ៉ាក់និងអាហ្វហ្គានិស្ថាន។ យន្តហោះទម្លាក់គ្រាប់បែកធុនធ្ងន់ B-2 នេះមាន
រចនាបថជារាងត្រីកោណ ដ៏ចម្លែកដែលអាចហោះហើរច្រើនម៉ោងជាប់ៗគ្នា។
ការចេញប្រតិបត្តិការណ៍ លើកនេះក៏ដូចជាលើកមុនៗដែរ B-2 របស់អាមេរិកបានហោះហើរ
ពីទីតាំងទ័ពអាកាស Whiteman នៃរដ្ឋ Missouri ឆ្ពោះទៅលីប៊ីនិងវិលត្រលប់មកវិញក្នុងរយៈ
ពេលជាង៣០ម៉ោងជាប់ៗគ្នាបន្ទាប់ពីចាក់ប្រេងលើអាកាសជាច្រើនដង។ទន្ទឹមនឹងនេះគឺសេ
រីយន្តហោះចម្បាំង F-15 និង F-16 របស់អាមេរិក។កងទ័ពជើងទឹករបស់អាមេរិកក៏ប្រើប្រាស់
យន្តហោះប្រតិកម្មរបស់ខ្លួនក្នុងយុទ្ធនាការ លើកនេះ គឺ AV-8B Harrier ដែលជាយន្តហោះ
ប្រតិកម្មមានសមត្ថភាពហោះ ឡើងត្រង់ទៅលើពីនាវាចម្បាំងធុនធ្ងន់ USS Kearsarge នៅ
Mediterranean រីឯទ័ពអាកាសរបស់បារាំងវិញ ប្រើប្រាស់យន្តហោះប្រតិកម្ម Dassault Rafale
៨គ្រឿងនិង Mirage 2000 ៤គ្រឿងចូលរួមបើកការវាយលុកលីប៊ី ក្នុងស្រុក Benghazi ក្បែរ
តំបន់ដែលកងកម្លាំងបាស់បោរកាន់កាប់។ក្នុងចំណោមនេះ Dassault Rafale គឺជាយន្តហោះ
ប្រតិកម្មមានតួនាទីច្រើន ដែល អាចការពារដែនអាកាសនិងវាប្រហារទៅលើដីព្រមទាំង
ស៊ើបការណ៍ផង ដែរ។ អាវុធដែលត្រូវបានបំពាក់ឧ្យ Dassault Rafale រួមមាន កាំជ្រួចបាញ់
ទៅដី Apache និង Exocet រួមជាមួយកាំជ្រួចអាកាសវាយអាកាសនិងអាកាសវាយ នាវា
ចម្បាំង។ប្រភេទយន្តហោះនេះរបស់បារាំង មានបំពាក់ប្រព័ន្ធបច្ចេកវិទ្យា អស្ចារ្យដែលមាន
ឈ្មោះថា Spectra អាចរកឃើញនិងតាមដានគោលដៅ ៨ក្នុងពេលតែមួយ។ខណៈនោះដែរ យន្តហោះចម្បាំង Mirage 2000 ក៏ជា ប្រភេទមានមុខងារច្រើន ប៉ុន្តែត្រូវបានបំពាក់បច្ចេក
វិទ្យាទាបជាង Dassault Rafale។
ចំណែកទ័ពអាកាសរបស់អង់គ្លេសវិញ គឺប្រើប្រាស់យន្តហោះ Typhoon និង Tornado ដែលមានបំពាក់កាំជ្រួច Storm Shadow។យន្តហោះចម្បាំងរបស់ អង់គ្លេសនេះ ត្រូវធ្វើការ
ហោះហើររយៈចម្ងាយ៤.៨០០ km ពីមូលដ្ឋាននៅភាគខាងត្បូងប្រទេសនេះទៅកាន់ Libya
និងវិលត្រលប់។ក្រុងឡុងបានឧ្យដិងថា នេះគឺជាការវាយប្រយុទ្ធរយៈចម្ងាយឆ្ងាយបំផុត
សម្រាប់ចក្រភពអង់ គ្លេស ចាប់តាំងពីសង្រ្គាម Falklands ជាមួយ Argentina កាលពីឆ្នាំ
១៩៨២។យន្តហោះទាំងនេះត្រូវចាក់ប្រេងលើអាកាស ចំនួន៤ដងក្នុងកំឡុងពេលទៅប្រយុទ្ធ ហើយពួកវាត្រូវហោះហើរ៨ម៉ោង ទាំងទៅទាំងមក។
រីឯប្រទេសកាណាដាវិញ បានចូលរួមដោយប្រើប្រាស់យន្តហោះ CF-18 Hornet ៦គ្រឿងទៅ
កាន់មូលដ្ឋាននៅអ៊ីតាលីជាមួយនិងទាហាន១៤០នាក់។ នេះគឺជាយន្តហោះចម្បាំងមានមុខ
ងារច្រើនរបស់កាណាដា ដែលវាត្រូវបាន បំពាក់ដោយប្រព័ន្ធរ៉ាដាបច្ចេកវិទ្យាខ្ពស់ អាចតាម
ដានគោលដៅក្នុងស្ថាន ភាពគ្រប់ប្រភេទនៃអាកាសធាតុ រួមទាំងថ្ងៃនិងយប់និងរយៈចម្ងាយ
ឆ្ងាយ។ ក្រៅពីនេះ អ៊ីតាលីក៏ប្រើប្រាស់យន្តហោះចម្បាំង Tornado ៤គ្រឿងចូលរួម ក្នុងឆាក
ប្រយុទ្ធនៅ Libya ទន្ទឹមនឹងការអនុញ្ញតឧ្យយន្តហោះនៃប្រទេសផ្សេង ៗជួបជុំគ្នានៅបណ្តា
មូលដ្ឋានទ័ពអាកាសរបស់ខ្លួន ។ ប្រទេសប៊ែលហ្ស៊ីក ក៏បានចូល រួមដោយប្រើយន្តហោះ
F-16 ជាមួយអ្នកបើកយន្តហោះ និងបុគ្គលិកបច្ចេកទេស២០០នាក់ដែលបោះជំរំនៅ ប្រទេស
ក្រិក។
យន្តហោះជំនួយ
ទ័ពជើងទឹកអាមេរិកបានប្រើប្រាស់យន្តហោះអេឡិចត្រូនិក EA-18G Growler និងយន្តហោះ
ស៊ើបការណ៍ P-3 និង EP-3 ដើម្បីគាំទ្រយុទ្ធនាការវាយលីប៊ីក្នុងដំណាក់កាលដំបូង។ជាពិ
សេសមិនអាចខ្វះបាននូវយន្តហោះ ស៊ើបការណ៍គ្មានអ្នកបើក Global Hawk របស់អាមេរិក ដែលត្រូវបានបញ្ជា ទៅកាន់សមរភូមិដើម្បីថតយករូបភាពនៃយុទ្ធនាការសម្រាប់វាយតម្លៃ
ចំពោះ ប្រសិទ្ធិភាពប្រតិបត្តិការណ៍ដែលបានធ្វើរួចដោយយន្តហោះនិងកាំជ្រួច។
យន្តហោះស៊ើបការណ៍សំខាន់របស់អង់គ្លេសគឺ មានដូចជា Nimrod R1 និង Sentinel R1 ក៏ត្រូវបានបញ្ចេញទៅកាន់លីប៊ី។យន្តហោះ Nimrod R1 ត្រូវបានអភិវឍ្ឍពី សេរីយន្តហោះ
ការពារសមុទ្រ វាត្រូវបានបំពាក់ប្រព័ន្ធតាមដានដើម្បីស៊ើបការណ៍និងប្រមូលព័ត៌មានពីកា
សែត អេឡិកត្រូនិក។ Nimrod R1 មានសមត្ថ ភាពហោះហើរល្បឿនយឺតក្នុងរយៈពេលយូរ
ជួយឱ្យវាអាចសំកាំងនៅលើ តំបន់ណាមួយដើម្បីត្រួតពិនិត្យនិងស៊ើបការណ៍។
Sentinel R1 ក៏មានមុខងារដូចទៅនឹង Nimrod R1 ផងដែរ ។ Sentinel R1 ធ្លាប់ត្រូវបានប្រើ
ប្រាស់ ក្នុងយុទ្ធនាការស៊ើបការណ៍នៅអហ្វហ្គានិស្ថាន។ យន្តហោះយកការណ៍នេះ ត្រូវបាន
អភិវឍ្ឍពីយន្តហោះដិកទំនិញ Bombardier Global Express ហើយវាត្រូវបានបំពាក់ដោយ
រ៉ាដានិងប្រព័ន្ធ តាមដានអាចតាមទៅកាន់ទិសដៅនិងកំណត់គោលដៅសត្រូវនៅលើដី។
ក្រៅពីនេះ បារាំងក៏បានប្រើប្រាស់យន្តហោះស៊ើបការណ៍ Awacs ពមួយ ចំនួនទៅចូលរួនផង
ដែរ។
ក្នុងចំណោមយន្តហោះគាំទ្រដល់យុទ្ធនាការរបស់ ក្រុមសម្ព័ន្ធមិត្តគឺមិនអាចខ្វះ Boeing 707 ព្រោះវាជាការ៉ាស់សាំងលើអាកាស ដែលចាំបាច់បំផុត។នាវាចម្បាំងអាមេរិកមាននាវាចម្បាំង
ចំនួន១១នៅសមុទ្រ Mederranean ដែលបម្រើការ ឧ្យយុទ្ធនាការប្រឆាំង Libyaក្នុងនោះរួម
មាន នាវាមុជទឹកបីគ្រឿង (USS Providence, USS Scranton និង USS Florida) នាវាចម្បាំងពីរ
គ្រឿង បំពាក់កាំជ្រួចនាំមុខ (USS Barry និង USS Stout) នាវាវាយឡើងគោកពីរ គ្រឿង (USS
Kearsarge និង USS Ponce) និងនាវាបញ្ជាការ USS Mount Whitney។
ទន្ទឹមនិងនេះ ក៏មាននាវាចម្បាំង១៤គ្រឿងរបស់ក្រុមសម្ព័ន្ធមិត្ត រួមមាននាវា ចម្បាំងរបស់
អង់គ្លេស HMS Westminster និង HMS Cumberland និង mootj នាវាមុជទឹក Trafalgar បំពាក់
កាំជ្រួចរយៈវែង Tomahawk ដែលចត់ នៅសមុទ្រលីប៊ី។ចំណែកបារាំង ក៏បានប្រើប្រាស់នាវា
ដិកយន្តហោះ Charles de Gaulle រួមជាមួយយន្តហោះចម្បាំង Dassault Rafale រាប់សិប គ្រឿងនៅលើនោះដែរដើម្បីចូលរួមជាមួយក្រុមសម្ព័ន្ធមិត្តរបស់ខ្លួន។
កាំជ្រួច
កម្លាំងគោលក្នុងចំណោមប្រភេទកាំជ្រួចដែលត្រូវបានប្រើប្រាស់ក្នុងការវាយប្រហារផ្លូវអា
កាសលើកនេះ នៅតែជាកាំជ្រួចរយៈចម្ងាយ Tomahawk ដែលដូចទៅនឹងសង្គ្រាមនៅប្រ
ទេសអ៊ីរ៉ាក់និងកូសូវ៉ូកាលពីពេលកន្លងទៅ។នេះគឺជាជម្រើសដំបូងក្នុងសកម្មភាពយោធា
បែបនេះ ព្រោះថា វាមិនមានគ្រោះ ថ្នាក់ចំពោះអ្នកបើកយន្តហោះដូចពេលប្រើប្រាស់យន្ត
ហោះចម្បាំង ខណៈ ដែលកាំជ្រួចត្រូវបានបំពាក់ដោយបច្ចេកវិទ្យាកំណត់ទិសដ៏ទំនើប
ដូច្នេះវា មានកម្រិតត្រង់គោលដៅខ្ពស់។
ក្នុងលើកដំបូង អាមេរិកនិងអង់គ្លេស បានបាញ់កាំជ្រួច Tomahawk ចំនួន ១១២ គ្រាប់ទៅ
កាន់ប្រព័ន្ធ រ៉ាដា ជាង២០ទីតាំង រួមមាន មជ្ឈមណ្ឌលទំនាក់ទំនង និងកាំជ្រួចប្រឆាំងអា
កាស SA-5 របស់ Libya ក្នុងរាត្រីថ្ងៃទី១៩ និងរាត្រីទាបភ្លឺនាថ្ងៃទី២០ខែមិនា។កាំជ្រួចទាំង
នោះត្រូវបានបាញ់ចេញពីនាវាចម្បាំងអាមេរិកចំនួន៥ គឺ USS Stout និង USS Barry និង
នាវាមុជទឹកបីគឺ USS Providence, USS Scranton, USS Florida ព្រមទាំងនាវាមុជទឹកមួយ
របស់ អង់គ្លេស គឺ Trafalgar ផងដែរ ។បន្ទាប់ពីត្រូវបានបាញ់ពីសមុទ្រ Mediterranean (ខាង
ជើង Libya) កាំជ្រួច Tomahawk ត្រូវចំណាយពេលហោះហើរមួយម៉ោងដើម្បីទៅដល់គោល
ដៅលើដីនៅប្រទេស Libya ។កាំជ្រួចរយៈចម្ងាយដ៏ល្បីឈ្មោះរបស់ អាមេរិក នេះត្រូវបំពាក់
ដោយក្បាល គ្រាប់បែកធម្មតា ដែលមានទម្ងន់៤៥០ kg បើទោះជារចនាបថ ដំបូងរបស់វាគឺ
ដើម្បីបំពាក់ក្បាលគ្រាប់បែកបរមាណូក៏ដោយ។ប្រភេទទីពីរដែលត្រូវបានយកមកប្រើប្រាស់
នោះគឺ កាំជ្រួចរយៈចម្ងាយវែង ដែលមានឈ្មោះថា Storm Shadow ដែលត្រូវបានបំពាក់នៅ
លើយន្តហោះ ចម្បាំងទាបដីប្រភេទធំ Tornado GR4 របស់អង់គ្លេស។ប្រភេទកាំជ្រួច អាកាស
ប្រឆាំងដីរយៈចម្ងាយវែងនេះ ត្រូវបានរចនាជាពិសេសដើម្បីវាយ ប្រហារទៅលើទីតាំងដែល
មានប្រព័ន្ធការពារតឹងតែង។
Storm Shadow ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន MBDA របស់អ៊ឺរ៉ុប ដែលវាមានមុខងារ
ត្រូវបានបំពាក់និងបាញ់ចេញពីយន្តហោះ។ទម្ងន់របស់វាប្រមាណជាជាងមួយតោនក្នុងមួយ
គ្រាប់និងប្រវែង៥ម៉ែត្រ ហើយអាចបាញ់ ចំគោលដៅក្នុងចម្ងាយ២៥០km។ប្រភេទកាំជ្រួចនេះ
ធ្លាប់ត្រូវបានកងទ័ព អាកាសរបស់អង់គ្លេសប្រើប្រាស់លើកដំបូងក្នុងសង្គ្រាមអ៊ីរ៉ាក់កាលពីឆ្នាំ
២០០៣។ Storm Shadow ត្រូវបានដំឡើងកម្មវិធីគោលដៅនៅមុនពេលវាត្រូវបានបាញ់ ចេញ ហើយក្រោយមកវាប្រើប្រាស់ប្រព័ន្ធកំណត់ទិសដៅដែលមានស្រាប់ ដើម្បីទៅដល់គោលដៅ
ដែលបានកំណត់ទុក។កាំជ្រួចនេះ ត្រូវបានរចនា សម្រាប់វាយប្រហារគោលដៅដែលនៅមួយ
កន្លែង ដូចជាទីបញ្ជាការដែល មានប្រព័ន្ធការពាររឹងមាំ ព្រោះកាំជ្រួចនេះមានលទ្ធភាពអាច
បុកទម្លុះរចនា សម្ព័ន្ធដែកថែបនិងបេតុងរឹងមាំរបស់សត្រូវ៕
ដោយៈ សូរីយ៉ា