លោកប្រធានាធិបតីសហរដ្ឋអាមេរិក Barack Obama រំពឹងថានឹងមានការនាំយកយុត្តិធម៍ដល់
មន្រ្តីនិងរដ្ឋទូតដែលបានបាត់បទជីវិតនៅក្នុងការវាយប្រហារនៅស្ថានកុងស៊ុលក្នុងទីក្រុងរដ្ឋធានី
ប្រទេស លីបី។
ប៉ុន្តែលោកក៏បាននិយាយផងដែរថាការវាយប្រហារស្ថានកុងស៊ុនសហរដ្ឋអាមេរិកនៅ លីបី មិន
ជាបញ្ហាធំដល់ទំនាក់ទំនងរដ្ឋាភិបាលសហរដ្ឋ និងរដ្ឋាភិបាលថ្មីរបស់លីបី ឡើយ។ ការប្រើអំពើ
ហិង្សារនេះត្រូវបានក្លាយជាអាវុធមួយសម្រាប់លោក Mitt Romney ក្នុងការរិះគន់លោក Obama
ដែលគេជឿថានឹងត្រូវបានប្រើក្នុងកម្មវិធីសម្លេងបេក្ខជនប្រធានាធិបតីនាពេលក្រោយ។
រដ្ឋទូតអាមេរិកលោក J Christopher Stevens បានបាត់បង់ជីវិតក្រោយពេលដែលក្មាន់កាំភ្លើង
បានបាញ់ចិញ្ច្រាំស្ថានកុងស៊ុលអាមេរិក ក្នុងហេតុការណ៍តវ៉ាប្រឆាំងនឹងការថតខ្សែភាពយន្តមួយ
ដែលគេថាប៉ះពាល់ដល់គ្រូសាសនា អ៊ីស្លាម។
ជាមួយគ្នានេះផងដែរក្រសួងការពារជាតិអាមេរិកបានចេញប្រកាសភ្លាមៗដោយបានបញ្ជូនទ័ព
ម៉ារីន ចំនួន ៥០ នាក់ចេញទៅលីបី ដើម្បីបង្កើនសន្តិសុខដល់បុគ្គលិកស្ថានកុងស៊ុលដែលនៅ
រស់រានមានជីវិត ព្រោះមិនទាន់អាចចេញប្រកាសដកកុងស៊ុលចេញពីលីបី បាននោះទេ។
ចំណែកឯខ្សែភាពយន្តដែលក្លាយជាធាតុបង្ករហេតុក្នុងហេតុការណ៍នេះគឺមានចំណងជើងថា
The Trial Mahammad ដែលត្រូវបានថតជាលក្ខណៈឯកសារ និយាយអំពីដំណើរដើមទងនៃ
រដ្ឋាភិបាល កាដាហ្វី និងរដ្ឋាភិបាល សាដាមហូសេន ដែលនៅពីក្រោយខ្នងរង់ចាំគាំទ្រពេញទំ
ហឹងដល់ក្រុម អាល់កៃដា ក្នុងការវាយប្រហារដល់អគារ World Trade Center នាថ្ងៃទី ១១ កញ្ញា
២០០១ ឬកាលពី ១១ ឆ្នាំកន្លងមកនោះ ដែលជាប្រវត្តិសាស្រ្តជូចត់មួយរបស់អាមេរិកហើយខ្សែ
ភាពយន្តនេះត្រូវបានក្រុមអ្នកសាសនាអ៊ីស្លាមជ្រុលនិយមនៅ អេស៊ីប និងលីបី ចាត់ទុកថាមើល
ងាយដល់សាសនារបស់គេ៕
ដោយ៖ ម៉ូកា
ប្រភពពី៖ BBC