CamNews

មន្រ្តីម្នាក់ស្លាប់ ក្នុងហេតុការណ៍ ក្រុមអ៊ីស្លាមជ្រុលនិយម ដុតស្ថានកុងស៊ុល អាមេរិកនៅ លីបី

មន្រ្តីសញ្ជាតិអាមេរិកម្នាក់ត្រូវបានស្លាប់ និងមា្នក់ទៀតបានរងរបួសក្នុងហេតុការណ៍ដែលសកម្ម
ជនអ៊ីស្លាមជ្រុលនិយម បានដុតបំផ្លាញ ស្ថានកុងស៊ុល របស់សហរដ្ឋអាមេរិក នៅក្នុងទីរដ្ឋធានី
Benghazi ប្រទេស លីបី។

គេជឿថាសកម្មភាពអសកម្មនេះបានបង្ករឡើងដោយមូលហេតុដែលក្រុមសកម្មជនអ៊ីស្លាមជ្រុល
និយមទាំងនោះមានកាខឹងសម្បារចំពោះខ្សែភាពយន្តថ្មីដែលផលិតកម្មមួយនៅអាមេរិកកំពុងថត
ដែលគេនិយាយថាវាមានលក្ខណៈមើលងាយ ដល់គ្រូមហាម៉ាត់បង្វឹកសាសនាអ៊ីស្លាមរបស់គេ។

អគារស្ថានកុងស៊ុលអាមេរិកនៅ Benghazi ប្រទេស លីបី ត្រូវបានគេដុតនឹងគប់គ្រាប់បែបដៃ និង
គ្រាប់បែបឆ្នៃពីសាំងចូលដែលបណ្ដាលអោយមានអគ្គីភ័យឆាបឆេះសន្ធោរសន្ធៅ។ គេសង្កេត
ឃើញមានសកម្មភាពអសកម្មនេះផងដែរនៅមុខស្ថានទូតអាមេរិកនៅទីក្រុង Cairo ប្រទេសអេ
ស៊ីប តែមិនមានការប្រើអំពើហិង្សារធ្ងន់ធ្ងរដូចនៅលីបី នោះទេ។ មន្រ្តីម្នាក់ស្ថានកុងស៊ុលម្នាក់ត្រូវ
បានស្លាប់ ម្នាក់មានរបួស និងជាច្រើននាក់ទៀតត្រូវបានជម្លៀសចេញដែលពេលនេះពួកគេមាន
សុវត្តិភាពធម្មតាទេ៕

ដោយ៖ ម៉ូកា
ប្រភពពី៖ BBC 

 


Tags: libya usa attack