ឯកអគ្គរដ្ឋទូត និងមន្ដ្រីបម្រើការនៅក្នុងស្ថានទូតអាមេរិក ៣នាក់ផ្សេងទៀត ត្រូវបានសម្លាប់
ក្នុងហេតុការណ៍វាយប្រហារដោយកាំជ្រួចនៅ លីប៊ី។
លោក John Christopher Stevens ឯកអគ្គរដ្ឋទូត អាមេរិក(ឆ្វេង)
ប៉ុន្មានម៉ោងបន្ទាប់ពីក្រុមអ្នកកាន់សាសនាអ៊ីស្លាមជ្រុលនិយម បានដុតបំផ្លាញ ស្ថានកុងស៊ុល
របស់សហរដ្ឋអាមេរិក នៅក្នុងទីរដ្ឋធានី Benghazi ដោយសារខ្សែភាពយន្ដថ្មីមួយរបស់អាមេរិក
មានលក្ខណៈមើលងាយ ដល់គ្រូមហាម៉ាត់បង្វឹកសាសនាអ៊ីស្លាមរបស់គេនោះ សារព័ត៌មាន
Dailymail បានអោយដឹងថា ឯកអគ្គរដ្ឋទូតអាមេរិក និងមន្ដ្រីបម្រើការនៅក្នុងស្ថានទូតអាមេរិក
៣នាក់ផ្សេងទៀត ត្រូវបានសម្លាប់ក្នុងហេតុការណ៍វាយប្រហារដោយកាំជ្រួចនៅទីនោះ។
យោងតាមមន្ដ្រី លីប៊ី បានអោយដឹងថា ឯកអគ្គរដ្ឋទូតអាមេរិក កំពុងធ្វើដំណើរទៅកាន់កន្លែង
សុវត្ថិភាពមួយ ក្រោយពីស្ថានកុងស៊ុលអាមេរិក ត្រូវបំផ្លាញនៅ Benghazi ប៉ុន្ដែពេលនោះ ក្រុម
សកម្មប្រយុទ្ធ បានបាញ់កាំជ្រួចមកចំរថយន្ដ បណ្ដាលអោយ លោក John Christopher Stevens
និងមន្ដ្រី ៣នាក់ផ្សេងទៀត ត្រូវបាត់បង់ជីវិត៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ DM