ភ្នំពេញៈ អតីតតួឯកស្រីក្នុងរឿង “ភ័ព្វសំណាង” របស់បណ្តាញទូរទស្សន៍ ស៊ី ធី អ៊ីន កញ្ញា
ទឹម រដ្ឋា ក្រោយពីមានភាពស្ងប់ស្ងាត់ ពីការថតរឿងមួយរយៈមកនោះ ពេលនេះនាងស្រាប់
តែត្រូវ បាន អ្នកស្រី ពាន់ ភួងបុប្ផា ផ្តល់ឱកាសឲ្យ នាងថតខ្សែភាពយន្តថ្មី តែការថតនេះ
នាងមិនបាន គ្រងតំណែងជាតួឯក ស្រក់ទឹកភ្នែកកម្សត់ ដូចលើកមុននោះទេ ផ្ទុយទៅវិញ
នាងបែរជាត្រូវ អ្នក ដឹកនាំតម្រូវឲ្យសម្តែង ជាតួកាចឆ្នាស់ឆ្នើម ឈ្នានីសតួឯកស្រីទៅវិញ។
ជួបសំណេះសំណាលជាមួយ Looking TODAY តាមទូរស័ព្ទ តារាបង្ហាញម៉ូដស្រីដែលមាន
រាងខ្ពស់ស្រឡះប្រចាំក្រុម Cambodia Super Model កញ្ញា ទឹម រដ្ឋា បានប្រាប់ឲ្យដឹងថាដាច់
ឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មីនេះ នាងហាក់មានយីអ៊ុនជាងឆ្នាំមុន ព្រោះមានការមមាញឹកច្រើនជា
មួយការងារទាំងការដើរម៉ូដ ធ្វើជាពិធីការិនី និងថែមទាំង បានកុងត្រាថតរឿងថ្មីមួយ ឲ្យស្ថា
នីយទូរទស្សន៍ ស៊ី ធី អ៊ីន គឺរឿង “ អ្នកមានគុណ ” ដោយការថតរឿងថ្មីនេះ នាងមិនបានគ្រង
តំណែងជាតួឯកដូចរឿងលើកមុនទេ។
តារាស្រីដែលមានរូបរាង ទម្រង់មុខមាត់បែបតារាហូលីវូដ កញ្ញា ទឹម រដ្ឋា បានប្រាប់ឲ្យដឹង
ទៀតថា "បន្ទាប់ពីខ្ញុំបានថតបញ្ចប់រឿង "ភ័ព្វសំណាង" រួចខ្ញុំមិនដែលបាន ថតរឿងថ្មីទេ ទើប
តែ ពេលនេះខ្ញុំបានឱកាសថតរឿងថ្មី ដែលនៅក្នុងសាច់រឿង គឺតម្រូវឲ្យសម្តែងជាតួកាចឆ្នាស់
ឆ្នើម។ នេះគឺជាលើកទី១ ហើយសម្រាប់ខ្ញុំ តាមការពិតទៅខ្ញុំ ក៏មានអារម្មណ៍ថាលំបាកខ្លះ
ដែល ព្រោះមិនធ្លាប់សម្តែងពីមុនមក តែទោះជាយ៉ាងណា ខ្ញុំនឹងខំប្រឹងសម្តែងឲ្យអស់ ពីសមត្ថ
ភាពធ្វើយ៉ាងណាសម្តែងឲ្យល្អ"។
កញ្ញា ទឹម រដ្ឋា បានប្រាប់ឲ្យដឹងទៀតថា នាងមិនមានការ អាក់អន់ស្រពន់ចិត្តអីទេ បើទោះបីជា
មិនបានដើរតួឯកក៏ដោយ ព្រោះថានាងមិនអាច ប្រកាន់ចាំ តែតួឯកទើបទទួលថតទេ ធម្មតាជា
តារាត្រូវ តែចេះគ្រប់ការសម្តែងទាំងកាច ស្លូត ទឹកភ្នែក ឈ្នានីស ។ សម្រាប់រឿងថ្មីនេះ គឺមាន
ចំណងជើងថា "អ្នកមានគុណ" ដំណើរការថតបាន ប្រមាណ ៣០ភាគរយហើយគ្រោង ដាក់
បញ្ជាំងកនៅ ស្ថានីយទូរទស្សន៍ក្នុង ពេលឆាប់ៗខាងមុខនេះ៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល