CamNews

រថយន្ត 

Clip លោតរំលងរថយន្ត Mini Cooper បីគ្រឿង តំរៀបទន្ទឹមគ្នា

ផ្ទាំងទស្សនីយភាពនេះសំដែងឡើងដោយជើងឯកលោតចំង៉ាយជនជាតិអង់គ្លេសម្នាក់
ឈ្មោះJ. Jegede ក្នុងគោលបំណងធ្វើការផ្សព្វផ្សាយពាណិជ្ជកម្មអោយរថយន្ត Cooper
London ដែលជាម៉ូដែលពិសេស ។

Mini Cooper London Edition គឺជាកំណែពិសេសថ្មីមួយដែលផលិតឡើងក្នុងគោលបំណង
ធ្វើការស្វាគមន៍នូវកម្មវិធី អូឡាំពិក សំរាប់ឆ្នាំ២០១២ ដែលនឹងត្រូវបា្ររព្ធធ្វើឡើងនៅក្នុងទី
ក្រុងLondon នាពេលខាងមុខនេះ ហើយបើតាមគំរោងរថយន្តគំរូនេះចំនួន ២០១២ គ្រឿង
នឹងត្រូវបានផលិតឡើង ដែលមានបីពណ៌គឺ ពណ៌ក្រហម ពណ៌ស និងពណ៌ខៀវ (ពណ៌ទាំងបីនេះគឺជាពណ៌លើ Logo នៃនិមិត្តសញ្ញា អូឡាំពិក ឆ្នាំ២០១២​ ) ។ រីឯតំលៃរបស់
Mini Cooper នេះគឺក្នុងមួយគ្រឿងមានតំលៃប្រហែល ១៨,០០០ ផោន ប្រហែលជាង ២ម៉ឺន
ដុល្លាអាមេរិក ៕

ប្រភពពី៖ Zing & youtube
ដោយ៖ រដ្ឋា

Tags: carcarssuper carmini cooperolympicolympic 2012cooper london