CamNews

ម៉ូដែល 

ខោកាប៊យ បង្ហាញភាពស្រស់ក្មេង

នារីទាំងឡាយដែលធុញទ្រាន់នឹងសំពត់លើជង្គង់ឬខោវែងខ្មៅ ហេតុអ្វីមិនសាកល្បងខោ
កាប៊យដើម្បីបង្ហាញពីប្លែកភ្នែក?

ខោកាប៊យ មាន២លក្ខណៈសំខាន់គឺសមរម្យប៉ុន្ដែអាចបង្ហាញពីភាពស្រស់ក្មេងនិងពេញដោយ
ថាមពលសម្រាប់អ្នកការិយ៉ាល័យ។ខោខោកាប៊យគឺជាប្រភេទម៉ូដែលដែលត្រូវបានគេពេញ
និយមបំផុត ហើយវាក៏អាចពាក់ជាមួយនឹងអាវផ្សេងៗបានពេញមួយឆ្នាំប៉ុន្ដែប្រហែលជា
រដូវស្លឹកឈើជ្រុះនេះហើយដែលខោ jeansអាចបញ្ចេញភាពស្រស់ស្អាតរបស់ខ្លួនជាងរដូវ
ផ្សេងៗ។
Jeans អាចសមជាមួយប្រភេទអាវដែលមានសភាពទន់ អាវរឹប តែវានឹងមានភាពលេចធ្លោ
ជាងនៅពេលពាក់អាវរងាពីក្រៅឬអាវក្រៅបង្ហាញពីភាពរឹងមាំ។ ខោប្រភេទនេះ មានភាព
ងាយស្រួលក្នុងការដើរហើរ អ្នកអាចពាក់វាជាមួយអាវស៊ើមី អាវយឺតប៉ាក់ អាវយឺត ក​ បត
និងអាវក្រៅ (Blazer) ជាដើម ពេលទៅធ្វើការនៅការិយាល័យ។

ប្រសើរជាងនេះ អ្នកគួរតែមានកាបូបយួរដៃមួយ កន្សែបង់ ក ស្រស់ស្អាតមួយ និងខ្សែ ក
ជាដើម ទាំងនេះអាចធ្វើឱ្យអ្នកកាន់តែមានភាពស្រស់ក្មេងជាងធម្មតា។














ដោយ ៖ សូរីយ៉ា
ប្រភព ៖ LD

Tags: modelgirlhealthyoungshirtstylejeans