CamNews

រថយន្ត 

រថយន្ដប្រើអគ្គិសនីនាពេលអនាគត

ក្រុមហ៊ុនជាច្រើនបានផ្ដោតការស្រាវជ្រាវទៅលើរថយន្ដប្រើអគ្គិសនីដូចជាក្រុមហ៊ុន
Porsche, Audi ឬ Nissan ជាដើម ប៉ុន្តែរថយន្ដប្រើអគ្គិសនីនៅតែមិនទាន់ត្រូវបានគេ
ដោះស្រាយរួចចំពោះភាពអវិជ្ជមានរបស់វាដូចជា រយៈ ពេលរបស់អគុយ តម្លៃថ្លៃនិង
ផាសុខភាពជាដើម។



ជារៀងរាល់ឆ្នាំ បណ្ដាគម្រោងរថយន្ដសំចៃប្រេងសាំងត្រូវបានគេនាំមកជួបជុំគ្នានៅក្នុងព្រឹតិ្ដ
ការណ៍មួយមានឈ្មោះថា Challenge Bibendum ដែលប្រារព្ធឡើងដោយ Michelin ។ដោយ
ឡែកឆ្នាំនេះ Challenge Bibendum ត្រូវបានគេធ្វើឡើងនៅឯ Tempelhof អាកាសយាន្ដដ្ឋាន
ចាស់នៅ Berlin។ប្រភេទរថយន្ដដែលត្រូវនាំមកចូលរួមសំដែងបង្ហាញពីបច្ចេកវិទ្យាអនាគត
មានចំនួន២៧០គ្រឿង រួមមាន រថយន្ដទំនើប រថយន្ដដឹកទំនិញ និងកង់ជាដើម​។ក្នុងនោះ
មាន Nissan Leaf ដែលជាម៉ូដែលរថយន្ដអគ្គិសនីប្រភេទតូច។

បន្ទាប់ពីនោះគឺA-class E-cell របស់ Mercedes។ Audi មាន A3 e-tron ដ៏ល្អប្រណិត។Porsche ធ្វើឱ្យយើងមានអារម្មណ៍ថាវាជារថយន្តថ្មីទាំងស្រុងខុសពីរថយន្ដកីឡានៅ ពេលដែលវាមាន
Boxster ដំណើរការដោយអគ្គិសនីដែលមិនមាន tubepo។នៅក្បែរ វាគឺជាស្ថានិយបញ្ចូលភ្លើង
ដែលមានម៉ូដែលស្រដៀងនឹងទូរទូរស័ព្ទសាធារណៈ។

Nissan Leaf ចំនួន៣គ្រឿងបានធ្វើសកម្មភាពស្ទើមិនឈប់ឈរ ដោយសារចំនួន មនុស្សចុះ
ឈ្មោះចូលរួមច្រើនពេក។ជាមធ្យមគឺ៤ម៉ោងទើបដល់វេនមនុស្សម្នាក់ ប្រសឹនមិនមានបញ្ហា
អ្វីកើតឡើង។គ្រាន់តែចុចដំណើរការ អ្វីៗនឹងប្រព្រឹតទៅដោយរលូន។រថយន្ដនេះមានតែនា
ឡិកានិងឧបករណ៍បើកភ្លើងមួយចំនួន។សម្លេងរបស់ម៉ាស៊ីនលាន់ដូចសម្លេងកាលពីមុន។
Leaf បង្កើនល្បឿនបានយ៉ាងល្អ គឺចំណាយពេល១១វិនាទីវានឹងអាចបង្កើនល្បឿនឡើងដល់
១០០គម/ម៉ោង។ឆ្ននហ្វ្រាង ឆ្ននហ្គានិងខ្នងកង់ពុំមានភាពខុសគ្នាច្រើនទៅនឹងរថយន្ដប្រើ
ប្រេងសាំងនោះទេ តែវាមានសភាពស្ងាត់ជាងប៉ុណ្ណោះ។នៅអ៊ឺរ៉ុប គេមិនសូវប្រើស៊ីភ្លេ ប៉ុន្ដែជា
មួយនឹងរថយន្ដប្រើអគ្គិសនីនេះ ពួកគេប្រហែលជាត្រូវប្រើច្រើនមិនខាន។

រថយន្ដអគ្គិសនីមានទិសដៅទៅរកការមិនបញ្ចេញផ្សែង បន្ថយការអាស្រ័យលើប្រេងសាំង
ហើយនោះគឺជាកត្តានៃភាពជោគជ័យ។ប្រាក់ចំណាយសម្រាប់ការបញ្ចូលអគុយឬថ្មម្ដងៗ
គឺ២,៧៥ដុល្លារ តែវាអាចរត់បាន១៧០គម។ចំពោះរថយន្ដ hybrid Toyota Prius ដែលអាច
សំចៃសាំងបានយ៉ាងល្អ តែក្នុងចម្ងាយផ្លូវ១៧០គម វាត្រូវចំណាយដល់ទៅ៩ដុល្លារ។

ក្រុមហ៊ុន Nissan បានគន់គូថា ក្នុងរយៈពេល៥ឆ្នាំ រថយន្ដ Leaf របស់ពួកគេនឹងត្រូវចំណាយ
អស់១.៨០០ដុល្លារសម្រាប់ការបញ្ចូលថ្ម ការថែទាំជាដើមខណៈដែលរថយន្ដត្រូវចំណាយ
រហូតដល់៦.០០០ដុល្លារ។រថយន្ដអគ្គិសនីមានប្រព័ន្ធព័ត៌មានមិនខុសពីsmartphone នោះទេ
ក្នុងរយៈពេលខាងមុខ។ប្រសឹនប្រើម៉ាស៊ីនត្រជាក់រថយន្ដនេះនឹងត្រូវបាត់បង់ថាមពលតាម
ការកំណត់មួយផងដែរ។

Leaf ក៏មានភ្ជាប់ជាមួយ iPhone ដែលអាចអនុញ្ញាតចេញបញ្ជាឱ្យសាកថ្មក្នុងរយៈពេលកំណត់
ណាមួយ។ម៉ាស៊ីនត្រជាក់ត្រូវតែបើកមុនដំណើរការរបស់ម៉ាស៊ីន។ប៉ុន្ដែ រយៈពេលនៃការ
បញ្ចូលថ្មរបស់ Nissan Leaf, Volvo C30e ឬ Audi A3 e-tron នៅមិនទាន់ត្រូវចិត្តចំពោះអ្នកប្រើ
ប្រាស់នៅឡើយ។បើយើងប្រើថ្ម 220 V នោះរយៈពេលនៃការបញ្ចូលភ្លើងរបស់ Leaf គឺ៧ម៉ោង។
ចំពោះ ប្រភពអគ្គិសនីដែលមានកំរឹតខ្ពស់របស់ស្ថានិយបញ្ចូលភ្លើងលឿនក៏ត្រូវចំណាយ៣០
នាទី។រយៈពេលនេះ ដូចជាមានសភាពយឺតយូរយ៉ាងខ្លាំងបើធៀបនឹងរថយន្ដប្រើសាំងរម៉ា
ស៊ូត។រថយន្ដ Boxster E ត្រូវចំណាយពេល៩ម៉ោងទើបអាចបញ្ចូលថ្មបានពេញ ហើយចម្ងាយ
ផ្លូវដែលរត់បានគឺ១៧០គម។ការលំបាកទីពីរគឺប្រព័ន្ធស្ថានិយបញ្ចូលភ្លើងត្រូវមានសុវត្ថិភាព
ខ្ពស់និងត្រូវចំណាយថវិការច្រើន។បន្ទាប់មកគឺសមត្ថភាពនៃការរក្សាទុកភ្លើងនិងភាពធុន
របស់ថ្ម។ជាមួយនឹងរយៈពេលនៃការបញ្ចូលភ្លើងយូរនិងរត់បានរយៈរយៈចម្ងាយខ្លី អតិថិជន
ពិបាកក្នុងការជឿជាក់ទៅរថយន្ដប្រភេទនេះណាស់។

កត្តាសំខាន់មួយទៀតគឺតម្លៃ។ Nissan Leaf ត្រូវបានលក់ក្នុងតម្លៃ៣៣.០០០ដុល្លារនៅ អាមេរិក
ហើយបើដកថ្លៃពន្ធដែលត្រូវបានរដ្ឋបញ្ចុះតម្លៃ វានឹងនៅមានតម្លៃ ២៥.០០០ ដុល្លារ។នៅក្នុងរដ្ឋ
California តម្លៃនេះបានថ្លាក់ចុះមកនៅត្រឹម២០.០០០ដុល្លារ ប្រហាក់ប្រហែលនឹង Honda Civic។
ជាមួយនឹងរថយន្ដធុនតូច៥កៅអី តម្លៃនេះពិត ជាខ្ពស់ណាស់។

លោក Michel Rollier នាយកប្រតិបត្តិ របស់ Michelin ថ្លែងក្នុងពិធីពិព័ណ៌លើកនេះថា៖ កាល
ពី២០ឆ្នាំមុន ពុំមាននរណាគិតដល់ hybrid ប្រភេទរថយន្ដដែលពេញនិយមនាពេលបច្ចុប្បន្ន។
អ្វីដែលយើងធ្វើនាពេលនេះគឺដើម្បីត្រៀមសម្រាប់ថ្ងៃអនាគត៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ RIA

Tags: carelectric carfuture