CamNews

តើនៅលើលោកយើងនេះ មានចំនួនប្រទេសប៉ុន្មាន អោយពិតប្រាកដ?

ព័ត៌មានអន្តរជាតិ  ៖  ជាការពិត តើលោកអ្នកច្បាស់ទេថា តើនៅលើលោកយើងនេះ មាន
ប្រទេសពិតប្រាកដចំនួនប៉ុន្មានទៅ ?

បើយោងតាមបំនកស្រាយរបស់គេហទំព័រសារព័ត៌មាន geography បានអោយដឹងថា ទាក់ទិ
ននឹងករណីតួរលេខអោយពិតប្រាកដពីចំនួនប្រទេសនៅលើពិភពលោកយើងនេះ  វាពិតបា្រ
កដនោះទេ ក៏ដោយសារតែប្រភពសារព័ត៌មានខ្លះ បានបកស្រាយថាមាន ១៩៣ ប្រទេស រីឯ
ខ្លះទៀតថា មាន ១៩៦ ប្រទេស ក៏ដោយសារតែប្រទេសខ្លះ មិនត្រូវបានទទួលស្គាល់ថាមាន
អធិបតេយ្យភាពរបស់ខ្លួនពេញលេញ  ឬក៏ជាប្រទេសឯករាជ្យនោះទេ ដូចជា  តៃវ៉ានជាដើម
ត្រូវបានសហរដ្ឋអាមេរិក ចិន និងបណ្តាប្រទេសមួយចំនួនផ្សេងទៀត​ បានចាត់ទុកថាតៃវ៉ាន់
គឺជាខេត្តមួយ ដែលផ្តាច់ចេញពីប្រទេសចិនតែប៉ុណ្ណោះ។

ដោយឡែក  បើនិយាយពីតួរលេខដែលល្អជាងគេនោះគឺ នៅលើពិភពលោកយើងនេះ មាន
ប្រទេសចំនួន ១៩៦ ប្រទេស នេះបើយោងតាមប្រភពសារព័ត៌មាន geography ។ គួរបញ្ជាក់
ផងដែរថា កាលពីពេលកន្លងមក ១៩៣ គឺជាតួរលេខ ដែលជារឿយៗត្រូវបានគេលើកឡើង
ថា  ជាចំនួនប្រទេសនៅលើពិភពលោក   ស្របពេលដែលប្រទេស​ទាំង  ១៩៣ ជាសមាជិក
របស់អង្កការសហប្រជាជាតិ   តែក៏នៅមានបណ្តាប្រទេសឯករាជ្យ មួយចំនួនផ្សេងទៀតផង
ដែរ ដែលមិនមែនជាបេក្ខភាពសមាជិកអង្កការសហប្រជាជាតិ រួមមាន​  ៖ Vatican City  និង
Kosovo ជាដើម ដូច្នេះ  កាលដែលលើកឡើងថា ១៩៣ គឺជាចំនួនប្រទេសនៅលើពិភពលោ
កនោះ វាមិន​ត្រឹមត្រូវទាំងស្រុងនោះទេ៕

ដោយ ៖ ពិសិដ្ឋ
ប្រភព ៖ geography


Tags: international news strange entertainment social