គ្រូបង្វឹកក្រុមជំរើសជាតិអង់គ្លេសលោក Roy Hodgson បានធ្វើការកោះហៅ Rio Ferdinand
ឲ្យមកចូលរួមក្រុម ដើម្បីធ្វើការហ្វឹកហាត់ត្រៀមទុកការប្រកួត ជំរុះ World Cup ឆាប់ៗនេះ។
លោក Roy Hodgson បានប្រាប់ថាកីឡាករ Rio Ferdinand នឹងវិលមកចូលរួមការហ្វឹកហាត់
នៅថ្ងៃទី ២២ មីនា ក្នុងទីក្រុង Serravalle។
លោកបន្ថែមថា លោកមានជំនឿចិត្តទៅលើកីឡាករ Rio Ferdinand ដែលអាចជួយអោយ
ក្រុមជំរើសជាតិអង់គ្លេសឈ្នះការប្រកួតជំរុះឆាប់ៗនេះ។ សំនួរក៏បានចោទសួរថាតើកីឡាករ
Rio Ferdinand អាចនឹងក្លាយជាជំរើស ២៦ នាក់របស់លោកដែលទេនាពេលខាងមុខទៀត?
លោក Roy Hodgson និយាយថាបើសិនជា Rio Ferdinand នៅតែគ្រប់គ្រងស្ថានការល្អដូច
ពេលនេះ ឆ្នាំ ២០១៤ Ferdinand នឹងមានឈ្មោះក្នុងជំរើសរបស់ក្រុម៕
ដោយ ៖ កុសល
ប្រភព ៖ skysports