CamNews

តារា 

សិរីមន្ត និង ស្រីពៅ ពួត​ដៃ​គ្នា ក្នុង​អាល់ប៊ុម​ថ្មី CD Vol 154

ភ្នំពេញ៖ ផលិតកម្មសាន់ដេ បានចេញអាល់ប៊ុមថ្មី CD Vol 154 ដែលមានទាំងបទ
មនោសញ្ចេតនា និងបទញាក់កន្រ្តាក់ អារម្មណ៍ពីរោះៗ សម្រាប់មហាជនទូទៅ និង
ស្រទាប់យុវវ័យ ។ នៅក្នុងអាល់ប៊ុមថ្មីនេះ មានតារាចម្រៀងពីរ ដួងបានពួតដៃគ្នា
ដើម្បីធ្វើឲ្យកក្រើក នៅក្នុងពិភពសិល្បៈ ។

តារាចម្រៀងពីរដួង ដែលបានពួតដៃគ្នានៅក្នុង CD Vol 154 ថ្មីនេះ មាន លោក ខេមរៈសិរីមន្ត
និង ខេមរៈ ស្រីពៅ ដែលត្រូវបានគេដឹងថា ជាបងប្អូនបង្កើតនឹងគ្នា និងតារាចម្រៀងរួមក្នុង
ទ្រនំជាមួយគ្នាទៀតផង។

ចំពោះបទចម្រៀង ដែលទើបតែចេញចរាចរលក់ នៅលើទីផ្សារនៅថ្ងៃនេះ មានដូចជាបទ៖
១. ស្រុកក្រូចឆ្មាស្នេហាខ្ញុំ (ខេមរៈ សិរីមន្ត)
២.ចង់ឲ្យបងដឹងពីអារម្មណ៍អូនខ្លាំងណាស់ (ខេមរៈ ស្រីពៅ)
៣.ស្រឡាញ់បងគ្មានអនាគតទេ (ខេមរៈ សិរីមន្ត)
៤. I don’t Need A Man (ខេមរៈ ស្រីពៅ)
៥.ឆ្កួតចិត្ត ព្រោះស្រឡាញ់អូន (ខេមរៈ សិរីមន្ត)
៦. Don’t Care (ខេមរៈ ស្រីពៅ)
៧.សម្រាប់បងអូនជាមនុស្សល្អ (ខេមរៈ សិរីមន្ត)
៨.កុំគិតថា អូនបំភ្លេចបងមិនបាន(ខេមរៈ ស្រីពៅ)
៩.សង្សាររត់ចោល (ខេមរៈ សិរីមន្ត)
១០.ខ្លាចបែកទើបព្រមចែកឲ្យគេ (ខេមរៈ ស្រីពៅ) ៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល


Tags: khmer star