ឥណ្ឌា ៖ វីដេអូខ្លីមួយ បង្ហាញពីជីវិតរស់នៅ ដ៏សែនកម្សត់ របស់បងប្អូនតូចៗ ២នាក់ កំព្រាឪពុក
ម្តាយ រស់នៅក្នុងបន្ទប់តូចចង្អៀតមួយ ត្រូវបានគេចែកចាយតៗគ្នា ពាសពេញគេហទំព័រ Face
book ទទួលការគាំទ្រយ៉ាងខ្លាំង។
ពេលដែលអ្នកនិយមលេងហ្វេសប៊ុក បានទស្សនា ខ្សែវីដេអូមួយនេះ ពិតជាមិនអាចទប់ទឹកភ្នែក
បាននោះទេ ព្រោះតែស្លុងអារម្មណ៍ នឹងខ្សែជីវិតរបស់ក្មេង កំព្រាទាំង ២នាក់នេះ ដោយសូម្បីតែ
ប្រាក់ទិញនំ ១ហូប ក៏គ្មានដែរ ។
ទឹកចិត្តក្នុងនាម ជាបងប្រុស នៅក្នុងខ្សែវីដេអូនេះ ពិតជាជ្រាលជ្រៅខ្លាំងណាស់ ព្រោះតែប្អូនតូច
សុខចិត្តអត់ហូបខ្លួនឯង ឲ្យតែប្អូនបានឆ្អែត និងសប្បាយចិត្ត បើទោះបីជាខ្លួន មានទុកក្រៀមក្រំ
និងឃ្លានយ៉ាងណាក៏ដោយ។
ទោះជាយ៉ាងណាក្តី ខ្សែវីដេអូដ៏កម្សត់ ដែលមានរយៈពេលជាង ៥នាទីនេះ គឺអាចឆ្លុះបញ្ចាំងពី
ទស្សនីយភាពពិតៗ បង្ហាញពីការរស់នៅក្នុងសង្គមសព្វថ្ងៃ ទោះជាខ្សែវីដេអូនេះ គ្រាន់តែជាការ
បង្កើតឡើង ក្នុងន័យអប់រំមួយ នៅក្នុងប្រទេសឥណ្ឌា ក៏ដោយ។ ប៉ុន្តែតាមរយៈវីដេអូនេះ ក៏អាច
ឆ្លុះបញ្ចាំង ពីតថភាពក្នុងការរស់នៅ នឹងបង្ហាញពីទឹកចិត្តបងប្រុស ក្នុងសង្គមកម្ពុជាយើងផងដែរ
ខណៈដែលប្រទេសកម្ពុជា ក៏មានក្មេងកំព្រា ក្មេងអនាថាជាច្រើននាក់ កំពុងរស់នៅតាមយថាកម្ម
ក្នុងក្ដីវេទនាគួរឲ្យសង្វេគបំផុត ៕
ចុះចំពោះប្រិយមិត្តវិញ ពេលបានទស្សនាខ្សែវីដេអូនេះហើយ មានអារម្មណ៍យ៉ាងណាដែរ ?
ដោយ៖ LookingTODAY
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល