CamNews

មិនគួរឲ្យជឿ 

វីដេអូ គ្រោះធម្មជាតិ ផ្ទួនៗ ដ៏គួរអោយរន្ធត់ កើតក្នុងពេលតែមួយ

ស្ទើរតែមិនគួរអោយជឿ ៖ ជាការពិត ជាមួយនឹងប្រធានបទ គ្រោះធម្មជាតិ ផ្ទុះភ្នំភ្លើង នៅប្រទេស ឥណ្ឌូនេស៊ី កាលពីអំឡុងពេលកើតឡើងភ្លាមៗ ក្រុមការងារយើងខ្ញុំ បានចុះផ្សាយ រួចម្តងមកហើយ ទាក់ទិន នឹងអត្ថបទសារព័ត៌មានមួយនេះ​ ដោយនៅក្នុងនោះ ជាមួយនឹងវត្តមានគ្រោះធម្មជាតិ ដ៏គួរ អោយរន្ធត់ និងអាក្រក់មួយនេះ មិនបានត្រឹមតែ ធ្វើអោយមនុស្សរាប់ពាន់នាក់ បង្ខំចិត្តជម្លៀសខ្លួន ចេញពីលំនៅស្ថានតែប៉ុណ្ណោះទេ តែនៅក្នុងនោះ ក៏បានបណ្តាលអោយមនុស្ស ច្រើននាក់ផ្សេងទៀត ទទួលរងរបួស និងស្លាប់បាត់បង់ជីវិត ដូចគ្នាដែរ ។

យ៉ាងណាមិញ មកទល់នឹងខណៈនេះ ខ្សែអាថ៍វីដេអូ នៃគ្រោះធម្មជាតិ កាលពីសប្តាហ៍កន្លងទៅនោះ ទើបតែបានប្រទះឃើញនោះទេ ពោលគឺ ខ្សែអាថ៍វីដេអូ គ្រោះធម្មជាតិ ដ៏គួរអោយរន្ធត់ កើតឡើងផ្ទួន​ៗគ្នាតែម្តង ផ្ទុះភ្នំភ្លើង Mount Sinabung បង្កើតបាននូវគ្រោះធម្មជាតិ ខ្បល់គួច ថែមទៀតផង ជ្រាប កាន់តែច្បាស់ តាមដានទស្សនា វីដេអូ ដូចដែលបានមានវត្តមាននៅខាងក្រោមនេះ។

គួររំឭកផងដែរថា គ្រោះធម្មជាតិផ្ទុះភ្នំភ្លើង Mount Sinabung បានកើតឡើងកាលពីថ្ងៃសៅរ៍ សប្តាហ៍ កន្លងទៅ នៅឯ North Sumatra ប្រទេស​ឥណ្ឌូនេស៊ី ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ Liveleak


Tags: Indonesia Int news Unt news Viral video liveleak youtube facebook volcano tornado