នៅក្នុងពិភពលោក មានសេវាកម្មសំអាតរថយន្ដជាច្រើនដែលមានតម្លៃថ្លៃគួរឱ្យភ្ញាក់ផ្អើល
ជាពិសិសនៅលោកខាងលិច ប៉ុន្ដែនៅក្នុងប្រទេស អារ៉ាប់រួម មានក្រុមហ៊ុនធានាសំអាតរថយន្ដ
មួយត្រូវបានគេមើលឃើញថា មានតម្លៃខ្ពស់បំផុតក្នុងពិភពលោក។
ថ្លៃសេវាកម្មសំអាតរថយន្ដប្រមាណជា ១៥.០០០ដុល្លារត្រូវបានគេត្រូវបានគេយល់ថាជាតម្លៃ
ថ្លៃបំផុតក្នុងលោក។ ជាមួយនឹងតម្លៃនេះ រថយន្ដរបស់អ្នកនឹងត្រូវបានគេរក្សាទុកក្នុងយានដ្ឋាន
រយៈពេលប្រមាណជា១សប្ដាហ៍ ហើយត្រូវបានក្រុមបុគលិកសំអាតតាំងពីចំនុចដ៏តូចបំផុតដោយ
ប្រើបច្ចេកវិទ្យាទំនើប ហើយដាច់ខាតមិនមានការប៉ះពាល់ដោយដៃទទេទៅលើរថយន្ដខណៈពួក
គេកំពុងធ្វើការសំអាតនោះឡើយ។
យានដ្ឋានបម្រើសេវាកម្មនេះរបស់ Monza ( Monza Ultimate Detailing & Protection) គឺជា
អាស័យដ្ឋានដ៏សំខាន់របស់អតិថិជន អង់គ្លេស ដែលរស់នៅក្នុងក្រុង Dubai ទន្ទឹមជាមួយនឹង
អតិថិជនក្នុងស្រុក។នៅទីនេះ រថយន្ដរបស់អតិថិជន មិនត្រឹមតែត្រូវបានលាងជូត សម្អាតដូច
ធម្មតានោះទេ ប៉ុន្ដែរថយន្ដទាំងនោះនឹងត្រូវបានថែទាំដូចសេវាកម្ម ស្ប៉ា យ៉ាងដូច្នោះដែរ។ម្ចាស់
រថយន្ដមហាប្រណិតនិងរថយន្ដទំនើបមកកាន់ទីនេះក្នុងបំណងដើម្បីឱ្យមានការធានាថា រថ
យន្ដរបស់ពួកគេត្រូវបានថែទាំយ៉ាងត្រឹមត្រូវហើយព័ណ៌ថ្នាំរបស់រថយន្ដត្រូវបានរក្សាឱ្យដូចនៅ
ថ្មី។
ម្ចាស់យានដ្ឋាន Monza គឺលោក Frederick Faidhi អាយុ៤៩ឆ្នាំ ជាជនជាតិ អង់គ្លេស។លោកបាន
ចាប់បើកដំណើរការយានដ្ឋាននេះរយៈពេលជាង៧សប្ដាហ៍កន្លងមកហើយ ដើម្បីបម្រើសេវាកម្ម
សម្អាតរថយន្ដប្រភេទប្រណិតនិងរថយន្ដទំនើបៗនៅ Dubai។
លោក Frederick Faidhi មានប្រសាសន៍ថា៖នៅប្រទេសអង់គ្លេស កម្រនឹងមានម្ចាស់រថយន្ដដែល
មានវ័យពី១៨ដល់៣០ឆ្នាំ ប៉ុន្ដែនៅក្រុង Dubai ប្រទេស អារ៉ាប់រួម វិញគឺមានច្រើន។សេវាកម្មថែទាំ
យានយន្ដរបស់យើងមានភាពស្និទ្ធស្នាលយ៉ាងខ្លាំងជាមួយនឹងក្រុមអ្នកលេងរថយន្ដជនជាតិអង់
គ្លេស ពួកគេយល់ថាត្រូវតែមានការថែទាំយ៉ាងត្រឹមត្រូវចំពោះរថយន្ដប្រណិតនិងរថយន្ដទំនើប
ជាមួយនឹងការស្រលាញ់ពេញចិត្តដូចទៅនឹងអ្វីដែលពួកវាមាន។
១៥.០០០ដុល្លារគឺជាតម្លៃសេវាកម្មសម្រាប់រថយន្ដប្រណិតនិងរថយន្ដទំនើប បែបនេះវាស្រាល
ជាងតម្លៃ១០.០០០ដុល្លារសម្រាប់រថយន្ដ ប៊ីអ៊ឹមដាប់បេយូ ឬ មែរសឺដែស។សេវាកម្មរួមមាន ៖ កែលំអព័ណ៌ថ្នាំរថយន្ដ ខាត់រលោង ថែទាំប្រដាប់ខាងក្នុង ខាត់រលោងស្បែកប្រដាប់ខាងក្នុង
ដើម្បីការពារទឹក និងសម្អាតប្រព័ន្ធម៉ាស៊ីនត្រជាក់។ការងារទាំងនេះត្រូវចំណាយពេលយ៉ាង
ហោចក៏២៥ទៅ៣០ម៉ោង អាស្រ័យលើប្រភេទរថយន្ដនិងស្ថានភាពរថយន្ដ។ដើម្បីធានាឱ្យបាន
ថា រថយន្ដនឹងមិនមានស្នាមរលាត់ណាមួយក្នុងរយៈពេលពេញ១ឆ្នាំ យានដ្ឋាន Monza ត្រូវចំ
ណាយពេលដល់ទៅ១២០ម៉ោងក្នុងការងារនេះ។
លោក Frederick Faidhi បន្ថែមថា៖
បច្ចុប្បន្នមានរថយន្ដ១០គ្រឿងក្នុងយានដ្ឋានបម្រើសេវាកម្ម
របស់យើង ហើយអស្ចារ្យណាស់ដែលរៀងរាល់ពេលព្រឹកខ្ញុំបានឈានជើងមកទីនេះនិងចំណាយ
ពេលថែទាំរថយន្ដប្រណិតៗទាំងនេះ។ខ្ញុំយល់ថា វានឹងជាការប្រការអាក្រក់បំផុតប្រសឹននរណា
ម្នាក់ចំណាយប្រាក់យ៉ាងច្រើនសន្ធឹកដើម្បីទិញរថយន្ដប្រណិតមួយហើយក្រោយមកចេះតែចាក់
សាំងនិងលាងរថយន្ដដោយខ្លួនឯងនិងប្រើទឹកធម្មតា។ទឹកធម្មតាគឺមានផ្ទុកជាតិរ៉ែនិងអាស៊ីត
មួយចំនួន នៅពេលទឹកហួតអស់ ជាតិទាំងរ៉ែនិងអាស៊ីតទាំងនោះនឹងនៅជាប់លើរថយន្ដ បែបនេះ
យូរៗទៅវានឹងធ្វើឱ្យថ្នាំព័ណ៌រថយន្ដត្រូវខូច។ចំណែកយើងវិញគឺប្រើប្រាស់បច្ចេកវិទ្យា ណាណូ
ដើម្បីកំចាត់ប្រការអាក្រក់នោះ។យើងមិនស្វែងរកវិធីដើម្បីលាក់បាំងស្នាមរលាត់នោះទេតែយើង
បំបាត់វា ៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ DM