ប្រមាណឆ្នាំ ចុងក្រោយនេះ ភាពយន្ត ខ្មែរយើង មានសន្ទុះ យ៉ាងខ្លាំង តែមិនទាន់ អាចឈានជើង ចូលប្រកួត ក្នុងឆាក អន្តរជិត បាននៅឡើយទេ ។ តែថ្មីៗនេះ មានការ ភ្ញាក់ផ្អើល មួយកើតឡើង ព្រោះយើង បានឃើញ ភាពយន្តខ្មែរ មួយដែល ទាក់ទងនិង របប ប៉ុលពត ហោះឡើងលើ កម្មវិធី ពានរង្វាន់ ភាពយន្ត អន្តរជាតិមួយ ដ៏ធំ ។
ភាពយន្ត មួយនោះ មានចំណង ជាភាសា អង់គ្លេសថា " The Missing Picture " ដែលជាភាពយន្ត និយាយភាសា បារាំង ដោយផលិតករ ខ្មែរ Rithy Panh ។ រឿងនេះ ថតឡើងតាម ខ្លឹមសារសៀវ-ភៅ របស់លោក Rithy Panh ដែលមាន ឈ្មោះថា " The Elimination " ដែលជារឿង និយាយអំពី គ្រួសារ របស់គាត់ មុននិង ក្រោយពេល សម័យ ប៉ុល ពត ។ អ្វីដែល ពិសេសនោះ រឿងនេះ មិនបានប្រើ ប្រាស់តួអង្គ សំដែងជា មនុស្សឡើយ ។ តួអង្គសំដែង ទាំងនោះ សុទ្ធតែជា ដីឥដ្ឋ ស្មូន លាបពណ៌ ចេញជារូបរាង មនុស្សហើយ មានសំលេង ជាភាសា បារាំង ជាអ្នកនិយាយ រឿងប្រាប់ តាមរូបភាព ។
ដោយសារ តែភាពប្លែក និងច្នៃប្រឌិត នេះហើយ ដែលធ្វើអោយ ពានរង្វាន់ Oscar ដែលជាកម្មវិធី ពានរង្វាន់ ភាពយន្ត ដ៏ធំជាងគេ លើពិភពលោក ចាត់តាំងប្រកួត ប្រជែង យកពានរង្វាន់ Oscar ក្នុងផ្នែក " Best Foriegn Movie " ដែលក្នុងផ្នែក នេះមានរឿង មកពី ប្រទេស ផ្សេងៗទៀត ចូលរួម ប្រកួតប្រជែង ផងដែរ ។ យើងសង្ឃឹមថា រឿងនេះ នឹងឈ្នះពាន រង្វាន់ Oscar ជាលើក ដំបូងក្នុង ប្រវត្តិសាស្ត្រ ៕
ប្រែសម្រួល ៖ លីលី
ប្រភព ៖ wiki,abc,oscar