CamNews

ប្លែកៗ 

លោកតាវ័យ ៩៣ឆ្នាំ ឈរលើស្លាបយន្ដហោះ បង្កើតឯតទគ្គកម្មថ្មី (វីដេអូ))

លោកតាជនជាតិអង់គ្លេសម្នាក់ មានឈ្មោះ Tom Lackey អាយុ  ៩៣ឆ្នាំ  ត្រូវបានសៀវភៅ ឯត
ទគ្គកម្មពិភពលោក Guinness លើកសរសើរម្ដងទៀត  ថាជាមនុស្សមានអាយុច្រើនបំផុតដែល
អាចឈរនៅលើស្លាប យន្ដហោះកំពុងហោះហើរ។ ឯតទគ្គកម្មបែបនេះ ក៏ត្រូវបានលោកតា Tom
Lackey បង្កើតឡើងកាលពី ១៣ឆ្នាំមុន។

លោកតា Tom Lackey នៅភាគខាងលិចតំបន់ Midlands នៃប្រទេសអង់គ្លេស គឺជាមនុស្សដំបូង
គេដែលឈរនៅលើស្លាបយន្ដហោះ នៅពេលគាត់ មានអាយុ ៩៣ឆ្នាំ។

លោកតា Tom Lackey

នៅក្នុងការបំបែកឯតទគ្គកម្មរបស់ខ្លួន លោកតា Tom Lackey ត្រូវបានចងជាប់ទៅនឹងផ្នែកខាង
លើនៃស្លាបយន្ដហោះ Boeing Stearman ដែលមានស្លាបពីរជាន់ ជំនាន់ ឆ្នាំ ១៩៤៣។ យន្ដហោះ
នេះ បានហោះហើរខ្ពស់ជាង  ៣០៤ម៉ែត្រ   ដោយធ្វើដំណើរពីវិមាន  Kennedy   ក្បែរទីរួមស្រុក
Stranraer នៅ Scotland ទៅកាន់ទីរួមស្រុក Londonderry ។

លោកតា  Tom Lackey ឱ្យដឹងថា ៖ “នោះគឺជាយន្ដហោះដែលមានកម្លាំងខ្លាំង។ សម្លេងរបស់វា
ពិតជាពិបាកទ្រាំ ដោយសារតែសម្លេងរបស់ម៉ាស៊ីន រួមនឹងសម្លេងខ្យល់។ ពីលើកំពស់ ខ្ញុំមើល
ឃើញសត្វចៀម គោ និងយានយន្ដជាច្រើន កំពុងធ្វើដំណើរ” ។


លោកតាបន្ដថា ៖ “ពេលហោះហើរ ខ្ញុំមានការភ័យខ្លាច ប៉ុន្ដែពេលនេះអ្វីៗបានកន្លងផុត ហើយ
ខ្ញុំក៏បានបំបែកឯតទគ្គកម្មកាលពីមុនរបស់ខ្ញុំ ជាផ្លូវការហើយដែរ។ ខ្ញុំបានធ្វើការហ្វឹកហាត់អស់
មួយរយៈពេលយូរ។ អ្នកបើកបរយន្ដហោះ បានត្រៀមខ្លួននឹងចុះចតគ្រប់ពេល ឱ្យតែខ្ញុំត្រូវការ
ប៉ុន្ដែគាត់មិនចាំបាច់ធ្វើដូច្នោះទេ”។

គួររំឭកថា លោកតា Lackey ធ្លាប់បានឈរនៅលើស្លាបយន្ដហោះដោយជោគជ័យដំបូងបង្អស់
កាលពី ១៣ឆ្នាំមុន ក្នុងអំឡុងពេលដែលប្រពន្ធរបស់គាត់ គឺលោកយាយ Isobel ដែលធ្លាប់បម្រើ
ការនៅក្នុងទ័ពអាកាស បានបាត់បង់ជីវិត។

ឆ្នាំ ២០០៥ ក្នុងវ័យ ៨៥ឆ្នាំ លោកតា Lackey ត្រូវបានសៀវភៅ Guinness ទទួលស្គាល់ថាជា
មនុស្សដែលមានវ័យចំណាស់បំផុតក្នុងលោក បានឈរនៅលើស្លាបយន្ដហោះ។


ចាប់តាំងពីភរិយារបស់គាត់ គឺលោកយាយ Isobel បានស្លាប់ លោកតា Lackey ក៏បានចូលរួម
ធ្វើសកម្មភាពមនុស្សធម៌កាន់តែច្រើនឡើងៗ ព្រមទាំងរៃអង្គាសប្រាក់បានរហូតដល់ ១,៦លាន
ដុល្លារ សម្រាប់ធ្វើសកម្មភាពមនុស្សធម៌៕

 


ដោយ ៖ តារា
ប្រភព ៖ Youtube/BBC


Tags: Tom Lackey world record Guinness wing walking 93 years old