CamNews

ប្លែកៗ 

ដើរ​ទេសចរណ៍ ១៩៦ប្រទេស រយៈពេល ៥ឆ្នាំ ចំណាយ ២សែន​ដុល្លារ

ខណៈដែល​អ្នកលេង​អ៊ី​ន​ធើរ​ណិ​ត កំពុង​សង្ស័យ​អំពី​ភាព​ពិត​នៃ​ដំណើរ​ទេសចរណ៍ ១៩៦ប្រទេស របស់​ក​ម្លោះ James Asquith ក៏​ស្រាប់​តែមាន​ភ័ស្ដុតាង​ជាក់ច្បាស់​បំផុត បានបង្ហាញ​ខ្លួន ៖ សៀវភៅ​ឯតទគ្គ​កម្ម​ពិភពលោក Guinness បានទទួល​ស្គាល់។

ក​ម្លោះ​ជនជាតិ​អង់គ្លេស​ម្នាក់ ឈ្មោះ James Asquith អាយុ ២៤ឆ្នាំ បានធ្វើ​ដំណើរ​ទេសចរ​ណ៍​ដ៏​អស្ចារ្យ​មួយ ដោយបាន​ឈាន​ជើង​មក​ជាន់​ទឹកដី និង​ទស្សនា​ប្រទេស​ឯករាជ ចំនួន ១៩៦ ប្រទេស ជាមួយនឹង​ប្រាក់ ១២៥,០០០ ផោន (ប្រហែល ២សែន​ដុល្លារ) ។

James Asquith បានចាប់ផ្ដើម​ដំណើរ​ទេសចរណ៍​របស់​ខ្លួន នា​ឆ្នាំ ២០០៨ ហើយ​វៀតណាម គឺជា​ប្រទេស​ដំបូង​ដែល​គាត់​មកដល់។ បន្ទាប់មក ក​ម្លោះ​កើត​ឆ្នាំ ១៩៨៨ នេះ បានធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​ផ្សេង​ៗជុំវិញ​ពិភពលោក ក្នុងនោះ​មាន​កម្ពុជា​ផងដែរ។ រហូតដល់​ឆ្នាំ ២០១៣ James បានបញ្ចប់​ដំណើរ​ទៅកាន់​ប្រទេស​ចំនួន ១៩៦ របស់ខ្លួន។

James ឱ្យដឹងថា ៖ “ខ្ញុំ​ក៏បាន​ទៅដល់ អាមេរិក និង​កាណាដា ហើយ​បាន​ចំណាយ​ប្រហែល ៥ខែ​នៅ​ទី​នោះ។ ខ្ញុំ​បាន​ដើរ​ទស្សនា​ក្នុង​រដ្ឋតូចៗ ចំនួន ២៧របស់​អាមេរិក ចាប់ពី Hawaii ដល់​Alaska" ។

ក​ម្លោះ​នេះ​ឱ្យដឹងថា ដើម្បី​មាន​ប្រាក់​គ្រប់គ្រាន់​សម្រាប់​ដំណើរ​ទេសចរណ៍​នេះ គាត់​បានធ្វើការ​រកប្រាក់ តាំងពី​អាយុ ១៦ឆ្នាំ។ ជំនួស​ឱ្យ​ការចំណាយ​ប្រាក់​ទិញ​របស់​លេង​ឥតប្រយោជន៍ James បែរមក​សន្សំ​ប្រាក់ សម្រាប់​ក្ដី​ស្រមៃ​របស់ខ្លួន។ ប៉ុន្ដែ ទឹកប្រាក់​ដែល​រកបាន​មុន​ការធ្វើដំណើរ មិន​គ្រប់គ្រាន់​នោះទេ ដូច្នេះ គាត់​ត្រូវធ្វើ​ការរក​ប្រាក់​បន្ថែម នៅក្នុង​ប្រទេស​ដែល​គាត់​មកដល់។

តំបន់​អាហ្វ្រិក គឺជា​កន្លែង​ដែល​ក​ម្លោះ​នេះ ចំណាយពេល​ដល់​ទៅ កន្លះ​ឆ្នាំ សម្រាប់​ដើរ​ទស្សនា។ គាត់​បាន​ជួប​ប្រជាជន និង​កុលសម្ព័ន្ធ​នានា និង​ឆ្លងកាត់​ព្រំដែន​ដ៏​លំបាក ដើម្បី​ទទួលបាន​បទពិសោធ​នៃ​ជីវិត។

James Asquith បាន​ទៅកាន់​ប្រទេស​ចំនួន ១៩៦ ក្នុង​រយៈពេល ៥ឆ្នាំ ហើយ​គាត់​មិនមាន​បំណង​បញ្ឈប់​ដំណើរ​របស់គាត់​ត្រឹមនេះ​នោះទេ។

ដំណើរ​ទេសចរណ៍​រប​ស់ James ត្រូវបាន​គណកម្មការ​ឯតទគ្គ​កម្ម​ពិភពលោក Guinness  ទទួលស្គាល់ ដោយបាន​ដាក់​នាម​ថា “មនុស្ស​វ័យក្មេង ឆ្លងកាត់​បាន​ច្រើន​ប្រទេស​បំផុត​ក្នុង​ពិភពលោក” ។

គួររំឭកថា កាលពី​ឆ្នាំទៅ Graham Hughes បាន​បង្កើត​ឯតទគ្គ​កម្ម​ដូចគ្នានេះ ដោយ​គាត់​បាន​ទៅដល់​ប្រទេស​ចំនួន ២០១ ដោយ​មិន​ជិះ​យន្ដហោះ។ ប៉ុន្ដែ ឯតទគ្គ​កម្មនេះ ត្រូវបាន James បំបែក ដោយសារ​ថា តំបន់​មួយចំនួន​ដែល Graham Hughes ទៅដល់ គឺ​មិនទាន់​ត្រូវបាន​អន្ដរជាតិ​ទទួលស្គាល់។

Vanuatu: James Asquith, 24, spent a whopping £125,000 to achieve his ambition

ថត​ជា​មួយ​កុល​សម្ព័ន្ធ
PIC FROM CATERS NEWS - (PICTURED: ALBANIA)

 Albania

 GREAT WALL OF CHINA
នៅ​មហា​កំពែង​ចិន

 

India
ឥណ្ឌា
(PICTURED: LIBYA) -
លីប៊ី

 (PICTURED: NORTH KOREA)

កូរ៉េ​ខាង​ជើង

 (PICTURED: RUSSIA)
រុស្ស៊ី
អត្ថ​បទ​ផ្សេង​ៗ​គួរ​ឱ្យ​ចាប់​អារម្មណ៍​


ប្រែ​សម្រួល​ដោយ ៖ តារា
ប្រភព ៖ Dailymail