CamNews

ប្លែកៗ 

តារា​ស្រី កូន​ ៤ រស់​នៅ​ជាមួយ​ក្រចក​ដៃ វែង​បំផុត​ក្នុង​ពិភពលោក

រហូតមកដល់​ពេលនេះ Christine Walton នៅតែ​រក្សា​បានជា​ជើងឯក​នៃ​មនុស្ស​ដែលមាន “ក្រចកដៃ​វែង​បំផុត” ដែល​ត្រូវបាន​ទទួលស្គាល់​ដោយ​សៀវភៅ​ឯតទគ្គ​កម្ម​ពិភពលោក Guinness កាលពី​ឆ្នាំ ២០១១ ។


តារាចម្រៀង​ស្រី វ័យ ៤៦ឆ្នាំ ជនជាតិ​អាមេរិក នាង Christine Walton មិន​ត្រឹមតែ​ល្បីឈ្មោះ​ក្នុង​វិស័យ​សិល្បៈ​ប៉ុណ្ណោះ​ទេ នាង​ថែមទាំង​ត្រូវបាន​មនុស្ស​ក្នុង​ពិភពលោក​ស្គាល់ ដោយសារតែ​ក្រចកដៃ​ទាំងអស់​ដ៏​វែង​របស់​នាង។


ចាប់តាំងពី​ឆ្នាំ ១៩៩០ Christine Walton បានសម្រេច​ចិត្ត មិន​កាត់​ក្រចកដៃ ហើយ​ថែមទាំង​បាន​ថែបំប៉ន​វារ​ហូត​ដល់ពេលនេះ។ បច្ចុប្បន្ន ក្រចកដៃ​ខាងឆ្វេង  មាន​ប្រវែង​សរុប ៣,៣៥ម៉ែត្រ ចំណែក​ក្រចកដៃ​ខាងស្ដាំ ប្រវែង ៣,០៥ម៉ែត្រ។


តារាចម្រៀង​កូន ៤នាក់ មកពី Las Vegas រូបនេះ ឱ្យដឹងថា ប្រាក់​ចំណាយ​សម្រាប់​ថែទាំ​ក្រចកដៃ​ទាំងនេះ មិន​អស់​ច្រើន​ប៉ុន្មាន​នោះទេ។ Christine Walton បន្ដថា ៖ “ដើម្បី​ថែរក្សា នាង​ខ្ញុំ​ត្រូវ​ធ្វើឱ្យ​ខ្លួនឯង ដូច្នេះ​វា​មិន​អស់​លុយ​ច្រើន។

ម្ចាស់​ឯតទគ្គ​កម្មនេះ បង្ហើប​ឱ្យដឹងថា រៀងរាល់ ៣ខែម្ដង នាង​ត្រូវ​រូស​ក្រចក​ម្ដង និង​លាបទឹក​ថ្នាំ​មួយ​ជាន់​បន្ថែមទៀត។


នៅពេល​ទទួលបាន​តំណែង​នេះ Walton មានការ​ភ្ញាក់ផ្អើល​ណាស់ ដោយ​នាង​បាន​ថ្លែងថា ៖ “នាង​ខ្ញុំ​ពិតជា​សប្បាយចិត្ត ហើយ​ចង់​ឱ្យគេ​បាន​នឹកឃើញ​ដល់​នាង​ខ្ញុំ តាមរយៈ​ប្រការ​ពិសេស​អ្វីមួយ” ។

 

សូម​ទស្សនា​វីដេអូ Christine Walton បង្ហាញ​ក្រចក​ដ៏​វែង​របស់​ខ្លួន ៖

 



ដោយ ៖ តារា
ប្រភព ៖ telegraph



Tags: longest fingernails Guinness Christine Walton